Dr. Abdulgaffar Peang-Meth
April 1944 - December 2022Kumnit Khmer
The Role of the Individual in Affecting Political Development in Cambodia
Young compatriots who are working to bring democracy to Cambodia have urged that a compilation of my writing be made available. That has been my inspiration and the greatest compliment I could receive. My head and my heart are with them.
តួនាទីរបស់បុគ្គល
ក្នុងការជំរុញការអភិវឌ្ឍន៍នយោបាយនៅប្រទេសខ្មែរ
មានបងប្អូនរួមជាតិខ្មែរវ័យក្មេងដែលកំពុងធ្វើការដើម្បីនាំលទ្ធិប្រជាធិបតេយ្យមកប្រទេសខ្មែរបានណែនាំខ្ញុំឱ្យចងក្រងទុកមួយដុំនូវអត្ថបទនានាដែលខ្ញុំបានសរសេរ ដើម្បីឱ្យគេអាចអានបានផង ។ នោះហើយគឺជាការបំផុសគំនិត និងជាការសរសើរដ៏ធំមួយដែលខ្ញុំអាចទទួលបាន ។ ខួរក្បាលខ្ញុំនិងដួងចិត្តខ្ញុំបានដោតភ្ជាប់នៅជាមួយអ្នកផងទាំងឡាយ ។
Gaffar Peang-Meth was born in 1944 at Phum Russey Keo, a suburb of Phnom Penh. He was schooled in Cambodia and received a Master’s Degree in government from Georgetown University in 1969. Peang-Meth earned his Doctor of Philosophy degree in Comparative Government and Politics of Southeast Asia from the University of Michigan (1980).
Latest Articles
ថ្ងៃអង្សាមកជួបនរណាមុន?
អត្ថបទខ្ញុំចុះថ្ងៃទី ១៧ ខែមេសា អមដោយវីដេអូមួយមានរូបភាពដកស្រង់ចេញពីបណ្តាញអ៊ិនធឺណិតមកចងក្រងជារឿងប្រវត្តិសាស្ត្រខ្មែរចាប់ពីសម័យកម្ពុជានៅក្រោមអាណាព្យាបាលបារាំងរហូតមកដល់បច្ចុប្បន្នកាលនេះ បានអំពាវនាវឲ្យខ្មែររៀនអំពីប្រវត្តិសាស្ត្រដែលត្រូវតែចងចាំយល់ដឹង ជាពិសេសនៅពេលនេះដែលមេដឹកនាំកម្ពុជាបានបំប្លែងការពិតបង្ខូចទ្រង់ទ្រាយប្រវត្តិសាស្ត្រខ្មែរនិងបន្ទាបបន្ថោកការប្រឹងប្រែងនិងការលះបង់របស់អ្នកតស៊ូខ្មែរដើម្បីអាយុជីវិតប្រទេសជាតិ ។ ការចងចាំយល់ដឹងនឹងជួយបញ្ចៀសបញ្ហាដែលបានប្រឈមមុខយើងរួចមកហើយកុំឲ្យវាអាចកើតមានឡើងទៀត ។
read moreរៀនអំពីប្រវត្តិសាស្ត្រតាមរូបភាព
បានរៀបចំអត្ថបទនេះសម្រាប់ចេញផ្សាយអមជាមួយនឹងខ្សែវិដេអូនៅថ្ងៃពុធទី ១៧ ខែមេសា ។ ដោយមានបញ្ហាបច្ចេកទេសដែលឥតបានគ្រោងទុក អ្នកជំនួយផ្នែកគេហទំព័ររបស់ខ្ញុំបានត្រឹមតែតម្លើងខ្សែវិដេអូនៅក្រោមឈ្មោះ “កុំឲ្យប្រវត្តិសាស្ត្រផ្តន្ទាទោសយើងជាថ្មី! ” ទោះបីមានបញ្ហាផ្ទេរខ្សែវិដេអូចូលគេហទំព័រក្តី ។ នៅថ្ងៃនេះ ខ្ញុំសូមជូនអត្ថបទ “រៀនអំពីប្រវត្តិសាស្ត្រតាមរូបភាព” ដោយសង្ឈឹមថាទាំងអត្ថបទទាំងខ្សែវិដេអូអាចបំផុសសតិស្មារតីមិត្តអ្នកអានឲ្យចេះចាប់អារម្មណ៍ចៀសវាងបញ្ហាដែលបានរុញច្រានខ្មែរយើងឲ្យដើរថយក្រោយដូចកាលពីអតីតកាល ។
read moreឥដ្ឋលោហិត
“ឥដ្ឋលោហិត” បង្កើតជាសំនួរថា “តើគេសាងសង់ទីក្រុងសម្រាប់អ្នកណា ហើយតើ នរណាដែលត្រូវបានគេបូជានៅក្រោមស្រមោលអគារធំខ្ពស់ស្កឹមស្កៃលូតចេញពីដីទៅកាន់ផ្ទៃមេឃនោះ?”
read moreសិល្បៈនៃសង្គ្រាម» ដោយលោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ូ
ខ្ញុំបានសរសេររួចមកហើយថាគ្មានបញ្ហាណាមួយដែលមិនអាចដោះស្រាយបាននោះទេ ។ យុទ្ធសាស្ត្រដែលនឹងផ្តល់ជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជនផ្តាច់ការដើម្បីសិទ្ធិ សេរីភាព សមភាព និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅលើការប្រើគំនិតស្រមើស្រមៃច្នៃប្រឌិតនិងស៊ីជម្រៅ ។ លោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ឺ Sun Tzu កើតនៅឆ្នាំ ៥៤៤ មគស និង ស្លាប់នៅឆ្នាំ ៤៩៦ មគស ជាអ្នកយុទ្ធសាស្ត្រនិងជាមេទ័ពដ៏ចំណាននៃប្រទេសចិនបុរាណ ។ លោកជាអ្នកប្រើគំនិតស្រមើស្រមៃច្នៃប្រឌិតនិងស៊ីជម្រៅ ។
read moreយុទ្ធសាស្ត្រ សាមសិប-ប្រាំមួយ» ចិនបុរាណ
“យុទ្ធសាស្ត្រ សាមសិបប្រាំមួយ” មានប្រភពចេញពីប្រវត្តិសាស្ត្រសរសេរនិងប្រវត្តិសាស្ត្រនិទានរឿងតំណាលរបស់ចិនបុរាណនៅក្នុងអំឡុង “និទាឃរដូវនិងរដូវស្លឹកឈើជ្រុះ” (Spring and Autumn period) ពីឆ្នាំ ៧៧១ មគស ដល់ឆ្នាំ ៤៧៦ មគស និងនៅកម្លុងចម្បាំងរវាង “នគរបី” (the Three Kingdoms) ឬ សាមកុក មាន នគរ “វៃ” នគរ “ហ្សូ” Shu និង នគរ “វូ” Wu ពីគស ២២០ ដល់ គស ២៨០ ។
read moreឆក់យកឱកាសល្អនិងផ្តើមវិធីប្រយុទ្ធជនផ្តាច់ការ
នយោបាយខ្មែរសព្វថ្ងៃបានវិវត្តមកដល់ដំណាក់កាលមួយដែលជម្រុញឲ្យខ្ញុំសរសេរវិចារណកថាញឹកញាប់បន្តិច ។ វាជាធម្មជាតិរបស់មនុស្សដែលចូលចិត្តផាត់ចោលគំនិតយោបល់ដែលមិនស្របនឹងខ្លួន ។ ហើយវាក៏ជាទិន្នន័យនៃរបកគំហើញដែរថា មនុស្សភាគច្រើនប្រឹងស្វែងរកព័ត៌មាននិងស្ថិតិមកគាំទ្រនិងពង្រឹងជំហររបស់ខ្លួនជាជាងស្វែងរកចំណេះនិងការយល់ដឹងដែលជាកត្តាដឹកនាំទៅរកវឌ្ឍនភាព ។ ពាក្យសំដីរបស់មេដឹកនាំចលនាសិទ្ធិមនុស្សម្នាក់ឈ្មោះ លោក ម៉ារ៍ទិន លូធឺរ៍ ឃីង Martin Luther King, Jr. ដែលខ្ញុំឧស្សាហ៍ដកស្រង់យកមកសរសេរជារឿយៗ ថ្លែងថា៖ “ជាការកម្រណាស់នឹងរកឃើញមានមនុស្សដែលមានឆន្ទៈធ្វើការគិតជ្រៅជ្រះនិងរឹងមាំ ហាក់ដូចជាមនុស្សស្វែងរកតែចម្លើយដែលងាយៗនិងដំណោះស្រាយដែលឆ្អឹនពាក់កណ្តាល ។ គ្មានអ្វីដែលធ្វើឲ្យមនុស្សខ្លះឈឺចាប់ច្រើនជាងការគិតទេ ។”
read moreពេលណាដែលត្រូវឬមិនត្រូវប្រយុទ្ធ
ឧត្តមសេនីយ៍ ស៊ុន ត៍ស៊ឺ (Sun Tzu)
(កើតឆ្នាំ៥៤៤មគស-ស្លាប់ឆ្នាំ៤៩៦មគស មេទ័ពប្រទេសចិនបុរាណ)
«អ្នកនឹងទទួលជោគជ័យ
បើអ្នកដឹងថាពេលណាត្រូវប្រយុទ្ធនិងពេលណាមិនត្រូវប្រយុទ្ធ»
លោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ឺ អ្នកយុទ្ធសាស្ត្រយោធាចិន ជាមេទ័ពដ៏ចំណានម្នាក់ដែលបានបម្រើព្រះមហាក្សត្រចិន ព្រះបាទ ហេលូ នៅឆ្នាំ ៥១២ មគស នៅពេលលោកមានអាយុ៣២ឆ្នាំ ។ ជោគជ័យលោកនៅលើសមរភូមិបញ្ជាក់ថាទ្រឹស្ដីយោធារបស់លោកមានប្រសិទ្ធភាពជាក់ស្តែង ។ បទពិសោធន៍និងជំនាញរបស់លោកបានលើកទឹកចិត្តលោកឲ្យនិពន្ធសៀវភៅ “សិល្បៈនៃសង្គ្រាម” The Art of War ដែលមានគេកោតសរសើរនិងយកទៅអនុវត្តនៅក្នុងសង្គ្រាមនៅអាស៊ីបូព៌ា ។
read moreទឹករលកតូចមួយ . . . ពីរ . . . បី . . . ហូរចូលគ្នា
ចំណេះដឹងនិងគំនិតស៊ីជម្រៅជួយតម្រង់ផ្លូវយើងឆ្ពោះទៅកាន់គោលដៅដែលយើងចង់បាននិងឆ្ពោះទៅរកវឌ្ឍនភាព ។ មនុស្សយើងម្នាក់ៗមានខួរក្បាល ១ គីឡូក្រាមដូចគ្នាទាំងអស់ ។ អ្វីដែលអ្នកដទៃធ្វើបានយើងក៏អាចធ្វើបានដូចគ្នាដែរ ។ របៀបយើងគិតនិងអនុវត្តគោលគំនិតជាការកំណត់គុណភាពនៃអនាគតរបស់យើង ។ គំនិតវិជ្ជមានស្រមើស្រមៃច្នៃប្រឌិតជួយយើងឲ្យឆ្លងកាត់ឧបទ្រពដែលរារាំងដំណើររបស់យើង ។ ព្រះពុទ្ធបានប្រៀនប្រដៅជាង២៥០០ឆ្នាំមកហើយថា យើងជាលទ្ធផលនៃការគិតនិងកម្មរបស់យើងម្នាក់ៗ ។ អ្វីដែលយើងបានគិតនៅក្នុងខួរក្បាលរបស់យើង យើងយកទៅប្រើដើម្បីបង្កើតពិភពលោកមួយសម្រាប់យើងរស់នៅ ។ ដូច្នេះយើងជាអ្នកទទួលខុសត្រូវចំពោះជោគវាសនារបស់យើង ។ គ្មាននរណាអាចជួយយើងក្រៅពីខ្លួនយើងទេ ។
read moreកុំឲ្យប្រវត្តិសាស្ត្រផ្តន្ទាទោសយើងជាថ្មី
ខ្ញុំបានសរសេរនៅក្នុងអត្ថបទខ្ញុំចុះថ្ងៃទី៤ខែមករាថា “គេថាគ្មានប្រវត្តិសាស្ត្រទេ មានតែមនុស្សធ្វើសកម្មភាពបង្កើតព្រឹត្តិការណ៍ និងមានតែមនុស្សកត់ត្រានិងបកស្រាយស្នាដៃរបស់សកម្មជនទាំងនោះ ” ។
ខ្ញុំជាសិស្សប្រចាំជីវិត ។ ខ្ញុំមិនអាចឈប់ក្រេបជញ្ជក់មេរៀនចាស់និងថ្មីបានទេដរាបណាសុខភាពខ្ញុំនៅបរិបូរណ៍ហើយវិញ្ញាណទាំងប្រាំរបស់ខ្ញុំនៅប្រើការបាន ។ នៅក្នុងសំណេរខ្ញុំ ខ្ញុំតែងរំលឹកថាមនុស្សយើងមិនអាចកែប្រែអតីតកាលដែលកន្លងផុតទៅឲ្យបានជាថ្មីម្តងទៀតទេ ។ ក៏ប៉ុន្តែការយល់ច្បាស់អំពីអតីតកាលជាចំណេះដឹងសំខាន់ណាស់សម្រាប់យើងនៅថ្ងៃនេះដើម្បីជួយបញ្ចៀសផ្លូវខុសដែលបុព្វបុរសយើងបានឆ្លងកាត់រួចមកហើយ ។ អតីតកាលវាបំភ្លឺផ្លូវឲ្យយើងដើរត្រូវនៅថ្ងៃនេះ ។ បច្ចុប្បន្នកាលវាជាមាគ៌ាចង្អុលទិសដៅឲ្យយើងដើរទៅរកភាពចម្រើននិងប្រសើរនៅថ្ងៃអនាគត ។ បើថ្ងៃនេះជាអនាគតនៃថ្ងៃម្សិលមិញ ហើយថ្ងៃស្អែកជាអនាគតនៃថ្ងៃនេះ ចំណេះដឹងនិងគំនិតស៊ីជម្រៅជួយយើងឲ្យសម្រេចបាននូវការរីកចម្រើននិងប្រសើរនៅថ្ងៃនេះជាងថ្ងៃម្សិល និងតម្រង់ផ្លូវឲ្យយើងរឹតតែបានរីកចម្រើននិងប្រសើរឡើងថែមទៀតនៅថ្ងៃស្អែក ។
read moreទណ្ឌកម្មដល់អ្នកដែលមិនព្រមរៀនប្រវត្តិសាស្ត្រ
សួស្តីឆ្នាំថ្មី ២០១៩! គេថាគ្មានប្រវត្តិសាស្ត្រទេ មានតែមនុស្សធ្វើសកម្មភាពបង្កើតព្រឹត្តិការណ៍ និងមានតែមនុស្សកត់ត្រានិងបកស្រាយស្នាដៃរបស់សកម្មជនទាំងនោះ ។
ចិតសិបឆ្នាំមុន លោក វិនស្តុន ឆឺរ៍ជឆៀល Winston Churchill អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស (កើតនៅឆ្នាំ១៨៧៤-ស្លាប់នៅឆ្នាំ១៩៦៥) បានថ្លែងប្រាប់សភាប្រជាជននៃចក្រភពអង់គ្លេសថា “អ្នកដែលមិនរៀនពីប្រវត្តិសាស្ត្រនឹងត្រូវប្រវត្តិសាស្ត្រដាក់ទណ្ឌកម្មដូចកាលមុនអញ្ចឹង” — Those who fail to learn from history are condemned to repeat it ។
read more