លោក សម រង្ស៊ី ៖ «ត្រៀមខ្លួនលះបង់សេរីភាពនិងជីវិត ដើម្បីផ្តល់ឱកាសឲ្យលទ្ធិប្រជាធិបតេយ្យរស់រានមានជីវិត »

លោក សម រង្ស៊ី ៖ «ត្រៀមខ្លួនលះបង់សេរីភាពនិងជីវិត
ដើម្បីផ្តល់ឱកាសឲ្យលទ្ធិប្រជាធិបតេយ្យរស់រានមានជីវិត»

ដកស្រង់ចេញពីទំព័រយូធូបនិងបកប្រែនិងកែសម្រួលដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត

លោក សម រង្ស៊ី ធ្វើសេចក្តីថ្លែងការណ៍ពីគេហដ្ឋានលោកនៅប៉ារីសថ្ងៃទី៣១ខែតុលា២០១៩

Transcribed from YouTube by Dr. Gaffar Peang-Meth

Hello, I am Sam Rainsy, the leader of the Opposition in Cambodia. I am talking to you from my home in Paris where I have been living in exile. Today is October 31, 2019.

For those of you who don’t know me, this may be the first time and the last time that you see me alive as a free man. For those who know me, this may just be the last time you will see me alive as a free man.

After several years in exile, I am returning to Cambodia on November 9.  Prime Minister Hun Sen, who is known as a brutal dictator, has vowed to arrest me and ordered the armed forces to destroy what he calls the “rebels” that I will be leading peacefully back to our country.

The opposition party I founded with Kem Sokha succeeded in collecting practically half of the popular vote despite being continuously harassed. It has been arbitrarily dissolved and therefore prevented from participating in any future election. My most dedicated colleagues have been assassinated, arrested or forced into exile. I therefore have no option left but to return to Cambodia in a nonviolent way to restore democracy by creating an example of People Power similar to in the Philippines in 1986.

On November 9, which is Cambodia’s independence day, the world’s democrats will be commemorating the fall of the Berlin Wall in 1989, a universal symbol of freedom restored. Please also have Cambodia in your thoughts on that day.

Hopefully, my fight to restore democracy will also restore Cambodia’s independence and neutrality, and stop China’s attempt to colonize Cambodia. Cambodian dictator Hun Sen has no right to sell our country to the Chinese.

We must respect the 1991 Paris Peace Agreements. This international treaty compels Cambodia to adopt a system of liberal and pluralist democracy. It also compels Cambodia to follow a foreign policy based on strict neutrality, which forbids the presence of any foreign military bases on Cambodia’s territory.

I am prepared to sacrifice my freedom, and even my life, to give democracy a chance, to help ensure freedom for my unfortunate people.

Thank you for your active solidarity.

 

លោក សម រង្ស៊ី ៖ «បកប្រែនិងកែសម្រួលពីភាសាអង់គ្លេស
ដោយបណ្ឌិត ហ្គាហ្វារ ពាងម៉េត សំរាប់គេហទំព័រ “គំនិតខ្មែរ»

ជំរាបសួរ ខ្ញុំបាទ សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំថ្លែងសារនេះមកកាន់លោកអ្នក ពីគេហដ្ឋានរបស់ខ្ញុំនៅទីក្រុងប៉ារីសដែលខ្ញុំកំពុងរស់នៅជានិរទេសជន។ ថ្ងៃនេះគឺជាថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩ ។

ចំពោះលោកអ្នកដែលមិនធ្លាប់ស្គាល់ខ្ញុំពីមុនមក ខណៈនេះប្រហែលជាគ្រាទី ១ ហើយក៏ប្រហែលជាគ្រាចុងក្រោយបង្អស់ដែរដែលលោកអ្នកបានឃើញខ្ញុំនៅរស់ជាមនុស្សមានសេរី ។ ចំពោះលោកអ្នកដែលស្គាល់ខ្ញុំ ឱកាសនេះប្រហែលអាចជាឱកាសចុងក្រោយបង្អស់ដែលលោកអ្នកបានឃើញខ្ញុំនៅរស់ជាមនុស្សមានសេរី។

បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ៩ ខែវិច្ឆិកា ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវបានគេស្គាល់ថាជាជនផ្តាច់ការឃោរឃៅ បានប្តេជ្ញាចាប់ចងរូបខ្ញុំ ហើយបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ “កំទេច” ពលរដ្ឋខ្មែរដែលគាត់ចោទថាជាក្រុម  “ឧទ្ទាម” ដែលខ្ញុំនឹងដឹកនាំដោយសន្តិវិធីដើម្បីចូលមកកាន់ប្រទេសកម្ពុជា ។

គណបក្សប្រឆាំងដែលខ្ញុំបានបង្កើតជាមួយលោក កឹម សុខា បានទទួលជោគជ័យក្នុងការប្រមូលសន្លឹកឆ្នោតប្រមាណជាពាក់កណ្តាលនៃចំនួនសន្លឹកឆ្នោតទាំងអស់ ទោះបីត្រូវបានអាជ្ញាធរផ្តាច់ការធ្វើទុក្ខបុកម្នេញឥតឈប់ឈរក៏ដោយ ។ គណបក្សប្រឆាំងនេះ ត្រូវបានអាជ្ញាធរផ្តាច់ការរំលាយចោល និងត្រូវបានរារាំងមិនឲ្យចូលរួមក្នុងការបោះឆ្នោតនាពេលអនាគត ។ សហការីរបស់ខ្ញុំជាច្រើននាក់ត្រូវបានគេធ្វើឃាតនិងចាប់ខ្លួន ឬបង្ខំឲ្យនិរទេសខ្លួន ។ ដូច្នេះខ្ញុំគ្មានជំរើសឯណាក្រៅពីវិលត្រឡប់មកកាន់ប្រទេសកម្ពុជាដោយសន្តិវិធីដើម្បីស្តារលទ្ធិប្រជាធិបតេយ្យស្រដៀងគ្នានឹងឧទាហរណ៍នៅប្រទេសហ្វីលីពីនកាលពីឆ្នាំ ១៩៨៦ ។

នៅថ្ងៃទី៩ខែវិច្ឆិកាដែលជាថ្ងៃឯករាជ្យរបស់ប្រទេសកម្ពុជា អ្នកប្រជាធិបតេយ្យនៅលើពិភពលោកនឹងប្រារព្ធពិធីរំលឹកដល់ការដួលរលំនៃជញ្ជាំង ប៊ែរ៍កឡាំង ក្នុងឆ្នាំ ១៩៨៩ ដែលជានិមិត្តរូបនៃសេរីភាពដែលត្រូវបានស្តារឡើងវិញ ។ សូមមិត្តជិតឆ្ងាយដែលស្រឡាញ់យុត្តិធម៌មេត្តាជួយប្រទេសកម្ពុជាដោយផ្តោតអារម្មណ៍លើព្រឹត្តិការណ៍នេះនាថ្ងៃនោះ ។

ខ្ញុំសង្ឃឹមថាការតស៊ូរបស់ខ្ញុំដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនឹងជួយស្តារឯករាជ្យនិងអព្យាក្រឹត្យរបស់ប្រទេសកម្ពុជាហើយនិងបញ្ឈប់ការប៉ុនប៉ងរបស់ប្រទេសចិនដើម្បីធ្វើអាណានិគមលើកម្ពុជា។ មេដឹកនាំផ្តាច់ការ ហ៊ុន សែន គ្មានសិទ្ធិលក់ប្រទេសខ្មែរទៅឲ្យជនជាតិចិនទេ។

ភាគីទាំងអស់ត្រូវតែគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ។ សន្ធិសញ្ញាអន្តរជាតិនេះ តម្រូវឲ្យប្រទេសកម្ពុជាប្រកាន់យកប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងប្រកាន់គោលនយោបាយអន្តរជាតិដោយឈរលើគោលការណ៍អព្យាក្រឹត្យតឹងរ៉ឹងដែលហាមឃាត់វត្តមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជា ។

ខ្ញុំបានត្រៀមខ្លួនលះបង់សេរីភាពរបស់ខ្ញុំនិងជីវិតខ្ញុំដើម្បីផ្តល់ឱកាសឲ្យលទ្ធិប្រជាធិបតេយ្យរស់រានមានជីវិតឡើងវិញនៅក្នុងប្រទេសកម្ពុជា និងជួយធានាសិទ្ធិសេរីភាពសំរាប់ប្រជាពលរដ្ធខ្មែរដែលកំពុងរស់នៅក្រោមការជិះជាន់នៃរបបផ្តាច់ការ ។

សូមអរគុណចំពោះសាមគ្គីភាពសកម្មរបស់លោកអ្នក។