រៀនស្រមើលស្រមៃគិតនឹងបង្កើតគំនិតច្នៃប្រឌិត
ដោយ បណ្ឌិត ហ្គាហ្វារ ពាងម៉េត
១២ មីនា ២០១៥

ខ្ញុំបានសរសេរក្នុងអត្ថបទរបស់ខ្ញុំពីលើកមុនថា៖  គឺរបៀបដែលយើងគិត

ជាជាងអ្វីដែលយើងដឹងដែលសំរេចកំណត់គុណភាពនៃជិវិតនិងអនាគតរបស់

យើងបាន។ ដូច្នេះយើងត្រូវតែរៀនស្រមៃគិត ស្វែងរក និងប្រឈមមុខទល់នឹង

អ្វីៗដែលយើងជឿថាយើងបានដឹង។

ខ្ញុំបានដកទស្សនៈនេះ ពីសៀវភៅ Think Better  «ចូរគិតឱ្យកាន់តែប្រសើរ»

(ឆ្នាំ ២០១៤)  និពន្ធដោយលោក Tim Hurson អ្នកជំនាញការនៃក្រុមហ៊ុនមួយ

ដែលផ្តល់នូវការបង្រៀនបណ្តុះបណ្តាលការសម្របសម្រួលនិងការពិគ្រោះយោបល់

នៅក្នុងការគិតនិងការច្នៃប្រឌិត ។

គុណភាពនៃ ការគិត

ពិតណាស់ហើយថាយើងម្នាក់ៗ គិត ។  គឺសមត្ថភាពយើងក្នុងការគិតដែល

បានបំបែកយើងចេញពីសត្វព្រៃដែលប្រើសភាវគតិ ។  ប៉ុន្តែអ្នកខ្លះបានយល់ច្រឡំ

ថាមតិ/យោបល់ – ដែលឥត មានចំណេះចេះដឹងជាមូលដ្ឋានគាំទ្រ  – វាដូចគ្នានឹង

ការគិត  – ដែលជាប់ពាក់ព័ន្ធនឹងការវិភាគដោយប្រុងប្រយ័ត្ន ។

គឺការគិតដោយប្រុងប្រយ័ត្ននិងដោយវែកញែកនេះហើយដែលបានកំណត់

លក្ខណៈការគិតដ៏សំខាន់ជ្រាលជ្រៅមួយដែលខ្មែរយើងហៅថាការត្រិះរិះពិចារណា ។

មូលនិធិនៃការត្រិះរិះពិចារណា Foundation for Critical Thinking បានរំឭកយើង

ថា ៖  « ការគិតទាំងអស់វាមិនមានគុណភាពដូចគ្នាទេ . . . បើយើងទុកការគិត

តាមតែវាទៅ យើងនឹងមើលឃើញថាការគិតភាគច្រើនវាទ្រេតលំអៀង , វាក្រឡៃ ,

វាគ្មានមូលដ្ឋាន, វាខ្វះការពិត ឬ វាអគតិ  » ។ 

ការគិតដែលមានគុណភាពខ្ពស់ប្រសើរ , វាធ្វើឱ្យគុណភាពនៃជីវិតរបស់យើង

និងគុណភាពនៃអ្វី ៗគ្រប់យ៉ាងដែលយើងបានធ្វើ មានការរីកចម្រើនកើនឡើង  ។

       នេះមិនមែនបានសេចក្តីថាអ្វីដែលយើងចេះដឹង វាមិនសំខាន់នោះឡើយ ។

ចំណេះចេះដឹងវាជាធាតុសំខាន់មួយ នៃគុណភាពការគិត ។ ក៍ប៉ុន្តែបើសិនយើងមិន

យកចំណេះចេះដឹងមកប្រើប្រាស់ហើយត្រិះរិះពិចារណាឱ្យបានហ្មត់ចត់ យើងនឹង

មិនអាចឈានជំហានទៅដល់ការសិក្សានិងពិនិត្យឬសគលបញ្ហាណាមួយបានដែរ ។ 

មូលនិធិនៃការត្រិះរិះពិចារណាបានហៅគុណភាពខ្ពស់ប្រសើរនៃការត្រិះរិះពិចារណា

ថា វាមិនត្រឹមតែជា« តម្លៃស្នូល » ប៉ុន្តែក៏ជា « ការតម្រូវនៃការរស់រានសេដ្ឋកិច្ចនិង

សង្គម» នៅក្នុងសតវត្សទី ២១ នេះ ។

ធាតុចាំបាច់ពីរនៃការត្រិះរិះពិចារណាគឺ criticality  (ភាពវិវេចនា) (ឬការគិត

ប្រដេញគំនិតដោយហ្មត់ចត់?) និង creativity (ភាពច្នៃប្រឌិត) ។  មនុស្សលោកច្រើន

ប្រើពាក្យវិវេចនាឬរិះគន់ខុសន័យទៅជាការរិះគន់ ជេរ ហែកហួរ ថ្កោលទោស ។ ការពិត

ពាក្យវិវេចនាឬរិះគន់មានន័យថាការវាយតំលៃនូវអ្វីដែលបានគិត/ធ្វើតើវាបាននាំយក

យើងឱ្យបានជិតដល់គោលដៅ/ទិសដៅរបស់យើងឬយ៉ាងណា ដើម្បីឱ្យយើងបានគិតតើ

ត្រូវធ្វើអ្វីតទៅមុខទៀតដើម្បីឱ្យយើងបានដល់គោលដៅ/ទិសដៅរបស់យើង  ។

       ស្រមើលស្រមៃគិតនឹងបង្កើតគំនិតច្នៃប្រឌិតមិនមែនរវើរវាយក្នុងសុបិន្តមើលឃើញ

មកុដពេលឆ្លុះកញ្ចក់នោះទេ គឺយើងស្រមៃគិតដល់គំនិតថ្មីៗដែលយើងមិនដែលបានគិត

ដល់/បានធ្វើ  ។

សៀវភៅផ្សេងៗរបស់មូលនិធិនៃការត្រិះរិះពិចារណា បានពិពណ៌នាអំពីចំនុចគ្រោះ

ថ្នាក់នៃ « ការគិតគ្មានទិសដៅ » ដែលលោក Hurson បានហៅថា «គំនិតស្វា» – ស្វាវា

លោតពីសាខាដើមឈើមួយទៅសាខាដើមឈើមួយទៀតគ្មានទិសតំបន់វិលវល់វក់វីតែ

វា។ 

ការគិតហ្មត់ចត់

ទោះបីមនុស្សយើងម្នាក់ៗ គិត  លោក Hurson – បាន ប្រាប់យើងថា៖  « ការ

គិតហ្មត់ចត់ដ៏ពិតប្រាកដ»  វាត្រូវមានរួមបញ្ចូលទាំង សកម្មភាពផ្លូវគំនិតនិង

ផ្លូវច្នៃប្រឌិតផង ។  ការគិតហ្មត់ចត់មាន  «ការសង្កេត , ចងចាំ , ឆ្ងល់, ស្រមៃគិត,

សួរ , បកស្រាយ , វាយតំលៃ ,  វិនិច្ឆ័យ , កំណត់ , នឹកស្មាន ,  តែងសេចក្តី , ប្រៀប

ធៀប , វិភាគ , គណនា , ហើយ​នឹង metacognition ( គិតអំពីការគិត ) » ។

មេដឹកនាំសិទិ្ធស៊ីវិល លោក Martin Luther King  បាន ថ្លែងថា ៖  « យើងកម្រ

នឹងរកឃើញមានមនុស្សដែលស្ម័គ្រចិត្តចូលរួមក្នុងការគិតដែលពិបាកនិងដែល

ហ្មត់ចត់ណាស់  ។ ស្ទើរតែជាសកល គេតែងស្វែងរកចម្លើយដែលមានភាពងាយ

ស្រួលនិងរកដំណោះស្រាយដែលឆ្អិនពាក់កណ្តាល ។ គ្មានអ្វីដែលធ្វើឱ្យមនុស្សមួយ

ចំនួនឈឺចាប់ច្រើនទៀតជាងធ្វើការគិតទេ» ។

ទស្សនវិទូបារាំងលោក  Voltaire  អ្នកតស៊ូការពារសេរីភាពនៃការបញ្ចេញមតិ

 បានសរសេរថា « គ្មានបញ្ហាណាមួយដែលអាច ទប់ទល់នឹងការវាយប្រហារដោយ

និរន្តរភាពតាមផ្លូវគំនិតបានទេ»។

លោកគ្រូពេទ្យជាតិអង់គ្លេស Alex Bourne បានអះអាងថា « គេអាចទុក

ស្ថិតិចំនួនមួយលាននៅក្នុងខួរក្បាលបាន តែមនុស្សម្នាក់នេះនៅតែជាមនុស្ស

ខ្វះការអប់រំទាំងស្រុង » ។ ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក Oliver Wendell

Homes, Jr.  បានថ្លែងថា  « តួនាទីដ៏សំខាន់នៃការអប់រំផ្លូវបញ្ញា គឺមិនមែន

ប្រមូលផ្តុំស្ថិតិទេ  ប៉ុន្តែបង្រៀនអំពីរបៀបធ្វើឱ្យស្ថិតិទាំងនោះរស់រវើកវិញ  » ។  ទាំង

អស់នេះហើយដែល លោក Hurson បានហៅថា  «គិតឱ្យបានល្អប្រសើរជាងមុន

ដើម្បីបានលទ្ធផលប្រសើរជាងមុន »។

សួរមិនឈប់

យើងត្រូវនិយមប្រើខួរក្បាលយើងឱ្យចេះបង្កើតសំណួរ បន្ថែមទៀត សួរមិន

ឈប់ – មូលនិធិហៅដំណើរការនេះជា «ការរៀនសំខាន់ » ។ បើគ្មានសំណួរបន្ថែម

ទេ ខួរក្បាលមិនដឹងតើធ្វើយ៉ាងណានឹងអាចបន្តសកម្មភាពទៅមុខទៀតបាន  ។

លោក Hurson ទទូចថា បើទោះបី ចម្លើយហាក់ដូចជាច្បាស់និង ជាក់ស្តែងហើយ

ក៍ដោយ  ក៍សំណួរមិនត្រូវឈប់ទេ  ពីព្រោះថាការបញ្ឈប់សំណួរ គឺជាការបញ្ឈប់ការ

គិតដែលបដិសេធខ្លួនយើងនូវលទ្ធភាពថ្មី ។

នៅក្នុងការពិនិត្យសិក្សាអំពីអ្វីមួយ យើងត្រូវប្រកាន់ខ្ជាប់នឹងសំណួរដែលចាំ

បាច់, ដែលពាក់ព័ន្ធ, និងដែលមិនអាចខ្វះបានចំពោះបញ្ហានៅចំពោះ មុខ ដែល

កំពុងពិនិត្យសិក្សា ទោះបីក្នុងការអាន ការសរសេរ ឬ ការនិយាយ ។  

       អ្នកស្រីអ៊ុងសានស៊ូជីនៃប្រទេសភូមាបានអំពាវនាវដល់ជនរួមជាតិរបស់

នាងឱ្យរក្សា «ខួរសាកសួរ » ជារៀងរហូត ព្រោះ «ខួរដែលឥតមានសំណួរជាខួរដែល

បញ្ញាឥតមានជីវិត » ។

រាល់ខួរអាចរៀននិងបង្រៀនឱ្យចេះបាន

 លោក Hurson  អ្នកមានសុទិដ្ឋិនិយមបានអះអាងថាយើងមិនបាច់បារម្ភអំពី

កម្រិតប្រាជ្ញា  IQ ឬកម្រិតគំនិតច្នៃប្រឌិត  CQ  នៃខួររបស់យើង ទេ ព្រោះ «រៀង

រាល់ខួរអាចត្រូវគេបង្រៀនបានឱ្យចេះគិតកាន់តែប្រសើរឡើង  ឱ្យ យល់កាន់តែ

ច្បាស់ឡើង  ឱ្យចេះគិតច្នៃប្រឌិតនិងឱ្យចេះធ្វើគម្រោងឱ្យមានប្រសិទ្ធិភាពឡើង

ថែមទៀត »  ។

ដូច្នេះ បុគ្គលណាក៍ដោយ អាចអភិវឌ្ឍនិងរីកលូតលាស់បាន ។

សត្វមានទម្លាប់

មនុស្សយើងជាសត្វមានទម្លាប់ គិតអ្វីតាមយើងមានទម្លាប់គិត ហើយធ្វើអ្វី

តាមយើងមានទម្លាប់ធ្វើ  ។  យើងតែងតែគិតនិងតែងតែធ្វើ ដដែលៗ រហូតដល់

គំនិតនិងសកម្មភាពយើង វាបានក្លាយជាលំនាំដូចដុំថ្ម ដែលមានសញ្ញាស្លាកស្នាម

ជ្រៅលំបាកនឹងកែឱ្យបានដូចដើម  – លោក Hurson  បានហៅវាថាជា

reproductive thinking «គំនិតបន្តពូជ » ព្រោះវាបន្តការគិតដដែល ៗ ឡើងវិញ  

– ដែលផ្ទុយនឹង productive thinking «គំនិតផលិតភាព » ឬ «គំនិតមាន

ប្រយោជន៍ » ។  គេអាចទាយមើលឃើញមុនបានអំពីលទ្ធផលនៃការគិតបន្តពូជ  ។

អ្នកប្រាជ្ញរូបវិទ្យា លោក Albert Einstein បានផ្តល់ន័យពាក្យ  « ឆ្កួត» ថា ៖

«ធ្វើតែដដែលៗម្តងហើយម្តងទៀតរួចហើយរំពឹងថានឹងបានលទ្ធផលខុសពីមុន» ។

ការត្រិះរិះពិចារណា

       អ្នកនិពន្ធប្រទេស អៀរឡង់ ដ៏ល្បីឈ្មោះ លោក George Barnard Shaw បាន

សរសេរថា ៖  « ការស្រមើលស្រមៃជាកំណើតនៃគំនិតច្នៃប្រឌិត –  អ្នកចាប់ផ្តើម

ស្រមៃនូវអ្វីមួយដែលអ្នកចង់បាន  រួចអ្នកបង្កើតឆន្ទៈមួយ  ហើយទីបញ្ចប់អ្នកធ្វើ

សកម្មភាពអនុវត្តឆន្ទៈនោះដើម្បីឈោងចាប់យកអ្វីនោះដែលអ្នកចង់បាន  »  ។ 

លោក Albert Einstein  បានបន្ទរថា  « ការស្រមើលស្រមៃ មានសារៈសំខាន់ជាង

ចំណេះចេះដឹង  ។ ចំណេះចេះដឹង វាមានកំណត់ ឯការស្រមើលស្រមៃ គំនិត

ច្នៃប្រឌិតវាព័ទ្ធជុំវិញពិភពលោក » ។ លោក Hurson បានបញ្ចប់ថា  «ដើម្បីបង្កើត

អនាគត អ្នកត្រូវតែចេះស្រមើលស្រមៃ » ហើយត្រូវតែបោះបង់គំនិតនិងសកម្ម

ភាពចាស់កំរិលព្រោះ វាសម្លាប់ការច្នៃប្រឌិត  ។  ត្រូវចាប់ផ្តើម «គិតគំនិតថ្មី»  ឬ

ការគិតក្រៅប្រអប់ ។

អ្នកឈ្នះ រង្វាន់ Pulitzer លោក Thomas Friedman បានសរសេរនៅក្នង

អត្ថបទ  « ដំបូន្មានពីលោកយាយ » (ថ្ងៃទី ២២ខែវិច្ឆិកា ឆ្នាំ ២០០៩)  ថា នៅពេល

ដែលមនុស្សភាគច្រើនហាក់ដូចជាយល់ស្របថា ប្រទេសចិននឹងទៅជាម្ចាស់

សតវត្សរ៍ ទី  ២១ នេះ ខ្លួនលោកនៅតែ « មិនត្រៀមខ្លួនប្រគល់ សតវត្សរ៍ទី ២១

ទៅឱ្យប្រទេសចិនទេ » ព្រោះអាមេរិកនៅមានរឿងសំខាន់ដែលមិនអាចជួញដូរ

បាន ៖

ទីមួយ គឺ « ការស្រមើលស្រមៃ » ។  ប្រជាពលរដ្ឋអាមេរិកាំងនៅតែមាន

សមត្ថភាពក្នុងការ « ស្រមៃ និង បញ្ចេញ គំនិតថ្មី ៗ » ដើម្បីការលូតលាស់ ។  គឺថា

« អ្វីដែលពលរដ្ឋរបស់អ្នកស្រមៃគិតឥឡូវនេះ វាសំខាន់ច្រើនជាងពេលវេលាមុន

ទាំងអស់ ព្រោះក្នុងឋានៈជាបុគ្គល ពលរដ្ឋឥឡូវអាចជំរុញការស្រមើលស្រមៃរបស់

ខ្លួនឱ្យបានកាន់តែឆ្ងាយ , កាន់តែលឿនជាងមុន , កាន់តែជ្រៅ និង អស់ប្រាក់

កាន់តែតិចជាងពេលមុនផងទៀត » ។ ចំពោះលោក ពលរដ្ឋណាមាន គំនិតថ្មី ចេះ

ស្រមើលស្រមៃគិត និង មានភាពច្នៃប្រឌិត ពលរដ្ឋនោះ នឹងរីកចម្រើន ។

ទីពីរ គឺ អាមេរិកាំង មាន «អភិបាលកិច្ចល្អ ដែលអាច បណ្តុះបណ្តាលឱ្យមាន

គំនិតច្នៃប្រឌិត » – អភិបាលកិច្ចល្អ រួមបញ្ចូលទាំងគណនេយ្យភាព

(accountability), តម្លាភាព  (transparency), សមធម៌រួមបញ្ចូល (equity) , និង

នីតិរដ្ឋ (rule of law) ។  ​នៅកន្លែងណាដែលការគិតដោយសេរីត្រូវបានកាត់បន្ថយ

និង គាបសង្កត់ ដូចក្នុងរបបផ្តាច់ការ ហើយការស្រមើលស្រមៃគិត គ្រាន់តែជា

ពាក្យមួយហើយឥតន័យ នៅកន្លែង នោះនឹងគ្មានការច្នៃប្រឌិតបានទេ ។

ខ្ញុំសូមអញ្ជើញ អ្នកអានតភ្ជាប់ចំនុចទាំងអស់ខាងលើ ចងជាក្របខ័ណ្ឌមួយ

ដើម្បីជាគោលការណ៍ក្នុងការគិត ជាពិសេសនៅពេលនេះដែលខ្មែរប្រជាធិបតេយ្យ

កំពុងធ្វើការតស៊ូប្រឆាំងនឹងរបបដែលជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងនឹង

មនុស្សជាតិ ។

មានសុភាសិតមួយបានចែងថា ៖  «ពេលវេលាដ៏ល្អបំផុតដើម្បីដាំដើមឈើមួយ

ដើម គឺ ២០ ឆ្នាំមុននេះ  ។  ពេលវេលាដ៏ល្អបំផុត ទីពីរ គឺនៅពេលឥឡូវនេះឯង  »។

សុភាសិតមួយទៀតបានចែងថា ៖  « បើគិតនៅក្នុង លក្ខខណ្ឌមួយឆ្នាំគួរដាំគ្រាប់

ពូជ, បើគិតនៅក្នុង លក្ខខណ្ឌ ១០ ឆ្នាំ គួរដាំរុក្ខជាតិ,  បើគិតក្នុង លក្ខខណ្ឌ ១០០

ឆ្នាំ គួរអប់រំប្រជាពលរដ្ឋ » ។

.  .  .  .  .  .  .

អត្ថបទនេះបានដកស្រង់ពីអត្ថបទដើមរបស់ខ្ញុំមួយចំនួនជាភាសាអង់គ្លេសចុះផ្សាយក្នុងឆ្នាំ  ២០០៩-២០១៣.

អំពីអ្នកនិពន្ធ ៖ បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតសមាជិកកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០–១៩៨៩) បានចូលនិវត្តន៍ ពីសាកលវិទ្យាល័យកោះ  Guam (ឆ្នាំ ២០០៤) ។  គាត់បាន បង្រៀនវិទ្យាសាស្រ្ត នយោបាយចំនួន ១៣ឆ្នាំ ។ គាត់អាចទាក់ទងបានតាម រយ: សារអេឡិចត្រូនិច  peangmeth@gmail.com