All Articles
បំផុសគំនិតប្រយុទ្ធដើម្បីសេរីភាព
នៅឱកាសបុណ្យណូអែលនិងបុណ្យដាច់ឆ្នាំ២០១៨នេះ ខ្ញុំសូមជូនពរបវរសួស្តីជ័យមង្គលដល់បងប្អូនខ្មែរជិតឆ្ងាយសូមឲ្យបានជួបតែជោគជ័យសេចក្តីសុខនិងសន្តិភាពកុំបីខានឡើយ ។ ជាធម្មតា នៅឱកាសបុណ្យដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី មនុស្សម្នាមានទម្លាប់ប្តេជ្ញាចិត្តប៉ុនប៉ងសម្រេចឲ្យបាននូវគោលបំណងអ្វីមួយដែលគេមិនទាន់បានសម្រេចនៅក្នុងអំឡុងឆ្នាំចាស់ដែលនឹងកន្លងផុតទៅនៅពេលដ៏ខ្លីខាងមុខ ។ គេមាន ៣៦៥ ថ្ងៃទៀតដើម្បីសម្រេចក្តីប្រាថ្នារបស់គេ ។
read moreសេះចេះតែលុនឆ្ងាយទៅៗហើយ
ថ្ងៃនេះជាអនាគតនៃថ្ងៃម្សិលមិញ ហើយថ្ងៃស្អែកជាអនាគតនៃថ្ងៃនេះ ។ ស្របតាមក្របខ័ណ្ឌនៃការសិក្សាអប់រំរបស់ខ្ញុំគឺការ “ពណ៌នា-វិភាគ-ព្យាករ” describe-analyze-forecastនិងទស្សនៈនយោបាយរបស់ខ្ញុំដែលដុះចេញពីគំនិត “យោង ព្យួរ ត ភ្ជាប់” ដែលមាននៅក្នុងអត្ថបទខ្ញុំនៅក្នុងគេហទំព័រ “គំនិតខ្មែរ” តាមអាសយដ្ឋាន www.kumnitkhmer.com ការសន្និដ្ឋានរបស់ខ្ញុំនៅដើមឆ្នាំ២០១៨ដែលប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដា នៅតែជាការសន្និដ្ឋានឥតប្រែប្រួលរបស់ខ្ញុំនៅខែធ្នូដែលបញ្ចប់ឆ្នាំ២០១៨នេះ ។ អនាគតនៅថ្ងៃស្អែកវាមានទំនោរដូចជាអនាគតនៃថ្ងៃម្សិលមិញ គឺថ្ងៃនេះ ។
read moreទាញសតិស្មារតីខ្មែរឲ្យមានចិត្តគំនិតគិតរឿងជាតិ ទី២
ខ្ញុំបានរំលឹកជាញឹកញាប់នូវពាក្យទូន្មានមួយថា បេីចេះដឹងហេីយត្រូវអនុវត្ត បេីមានឆន្ទៈហេីយត្រូវធ្វេីសកម្មភាពឡេីង ព្រោះថាយុទ្ធសាស្ត្រ “ដកស្លាបសត្វម្តងមួយៗ” របស់របបហ្វាស់ស៊ីសនិយម វាបង្កេីតឲ្យមានស្ថានភាព “ស្ងប់ស្ងាត់” មិនជ្រួលច្របល់មួយ ។
read moreទាញសតិស្មារតីខ្មែរឲ្យមានចិត្តគំនិតគិតរឿងជាតិ ទី១
ខ្ញុំបានសង្កេតឃេីញមានក្នុងសារឆ្លងឆ្លេីយគ្នារវាងខ្មែរនិងខ្មែរ (ជាពិសេសខ្មែរតាំងខ្លួនជាប្រជាធិបតេយ្យ ) បង្ហេីរតាមប្រព័ន្ធអិនធឺណិត ហាក់ដូចជាមានកង្វល់ខ្លាំងខ្លាចគេមិនដឹងថាខ្លួនជាអ្នកក្លាហាន អ្នកស្នេហាជាតិ ឬជាអ្នកមានគំនិតយល់ដឹង ។ អ្នកខ្លះជាប់ចិត្តប្រេីអារម្មណ៍ឆៅ ដូចជាដាក់បណ្តាសាយួន ចិន និងហ៊ុនសែន ។ ខ្លះទៀតខ្វល់ខ្វាយអំពីការបន្តពូជគំនិតចាស់គំរិលដោយផ្តោតលេីសេចក្តីគោរព កោតខ្លាច ស្មោះត្រង់ បម្រេី និងការពារមេកោយរហូតស្លាប់ខ្លួន ជាជាងចំណាយពេលនិងកម្លាំងប្រាជ្ញាណែនាំអប់រំខ្មែរឲ្យចេះគិតគូរពិចារណារួចគោរព កោតខ្លាច ស្មោះត្រង់ បម្រេី និងការពារគំនិត ឧត្តមគតិ គោលការណ៍ដេីម្បីកសាងអនាគតភ្លឺស្វាងសម្រាប់ប្រទេសជាតិ ។
read moreកង្កែបនៅក្នុងឆ្នាំងទឹកក្តៅ
ខ្ញុំជាសិស្សរៀនប្រចាំជីវិត ។ ការរៀនសូត្ររបស់ខ្ញុំត្រូវចប់តែនៅពេលណាខ្ញុំត្រូវលាចាកលោកនេះ ។ ខ្ញុំរៀនសូត្រតាមរយៈសង្គមូបនីយកម្មដែលជាដំណេីរការនៃជីវិតខ្ញុំ ។ ដំណេីរការនេះបានបណ្តុះនូវវិញ្ញាណយល់ដឹងដែលណែនាំខ្ញុំឲ្យរេីស “របៀបគិត” និងឲ្យធ្វេីឬមិនធ្វេីសកម្មភាព ។ ទាំងអស់នេះ ខ្ញុំបានយកមកចងក្រងជាក្របខ័ណ្ឌសម្រាប់ការគិតនិងការ ធ្វេីសកម្មភាព ដោយសង្ឃឹមថាអ្នកអាននិងអ្នកស្តាប់អាចច្បិចយកអ្វីដែលមានសារៈសំខាន់និងមានប្រយោជន៍ទៅកសាងពិភពមួយដែលអ្នកចង់បាន ស្របនឹងពាក្យពេចន៍របស់មេដឹកនាំវិញ្ញណនិងនយោបាយឥណ្ឌា លោក មហាត្មះ គន្ធី ថា៖ “គឺរូបអ្នកនេះហេីយដែលជាភ្នាក់ងារនៃការកែប្រែផ្លាស់ប្តូរដែលអ្នកចង់ឃេីញនៅក្នុងលោក” ។
read moreអំពីអ្នកអាននិងខ្ញុំ
ជាបឋមខ្ញុំសូមថ្លែងអំណរគុណដល់សារអេឡិចត្រូណិកពីបងប្អូនអ្នកអាននិងអ្នកស្តាប់ការផ្សាយអត្ថបទរបស់ខ្ញុំតាមវិទ្យុខ្មែរពិភពលោក ដែលជាការរំលឹកមួយនូវពាក្យពេចន៍ព្រះបរមគ្រូ ខុងជឺ ថ្លែងតាំងពីមុនគ្រិស្តសករាជមកម្ល៉េះថា “គ្មាននរណាបេីកសៀវភៅមួយមេីលហេីយមិនបានរៀនអ្វីសោះពីសៀវភៅនោះឡេីយ ”។ ខ្ញុំសូមអភ័យទោសដោយមិនអាចឆ្លេីយតបមកអ្នកអាននិងអ្នកស្តាប់ឲ្យបានគ្រប់គ្នាវិញដូចចិត្តខ្ញុំប្រាថ្នា ។
read moreបក្សាបក្សីដែលមានពូជដូចគ្នា
ខ្ញុំបានបញ្ចប់អត្ថបទខ្ញុំ “ពីនេះពីនោះរហូតមកដល់លោកដួងឫទ្ធិ” ចុះថ្ងៃទី២៦ខែកញ្ញា ដោយបានចែកជូននូវពាក្យស្លោកជាភាសាអង់គ្លេសមួយដែលគេបានប្រេីតាំងពីពាក់កណ្តាលសតវត្សទី១៦ ចែងថា Birds of a feather flock together ។ ខ្ញុំសូមបកប្រែជាភាសាខ្មែរថា “បក្សាបក្សីដែលមានពូជដូចគ្នារមែងរួមផ្តុំគ្នាជាហ្វូង ” ។ ពាក្យស្លោកនេះមានន័យថា មនុស្សដែលប្រកបទៅដោយបុគ្គលិកលក្ខណៈ ចិត្តគំនិត ឬឧត្តមគតិ ប្រហាក់ប្រហែលគ្នារមែងរកគ្នាឃេីញ ហេីយរួមគ្នាជាក្រុមដូចជាសត្វបក្សីបក្សាដែលមានពូជដូចគ្នានោះឯង ។
read moreពីនេះពីនោះ រហូតមកដល់លោក «ដួង ឫទ្ធិ »
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រោយខែវិច្ឆិកាឆ្នាំ១៩៨៩ ពេលដែលខ្ញុំបានចាកចេញពីបេសកកម្ម បម្រើនៅក្នុងជួររណសិរ្ស ជាតិរំដោះប្រជាពលរដ្ឋខ្មែរនៅលើសមរភូមិជួរមុខ ខ្ញុំមានកិត្តិយសទទួលសេចក្តីអញ្ជើញពី សកលវិទ្យាល័យ ហ្ចនស៍ ហប់គិនស៍ Johns Hopkins ឲ្យចូលបង្រៀនវិទ្យាសាស្ត្រនយោបាយនៅឆ្នាំ ១៩៩០ ហើយខ្ញុំបានបង្ហួសទៅបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំទៀត ពីឆ្នាំ១៩៩១ រហូតដល់ខ្ញុំបានចូលនិវត្តន៍នៅឆ្នាំ២០០៤ នៅសកលវិទ្យាល័យកោះ Guam សហរដ្ឋអាមេរិក ។ ទោះបីនៅក្នុងថ្នាក់រៀនមានជញ្ជាំងជុំវិញឬនៅសាលារៀនគ្មានដំបូលហើយមានជើងមេឃជា ជញ្ជាំង ខ្ញុំបង្រៀនដោយប្រើដីសឬសរសេរជាអត្ថបទផ្សព្វផ្សាយដោយដកយកការយល់ដឹងពីសៀវភៅនិងពីការពិសោធន៍នានាជាមូលដ្ឋាន ។
read moreមុននឹងស្លាប់ ត្រូវតស៊ូរស់ឲ្យអស់លទ្ធភាព
មិនដឹងជាមានពលរដ្ឋខ្មែរប៉ុន្មាននាក់ទេដែលបានមើលឃើញថា លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជាកំពុងតែដកកត្រដរខ្យល់ ។ លទ្ធផលនៃការបោះឆ្នោតថ្មីៗនេះបានបញ្ជាក់ថា ប្រទេសខ្មែរ បានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងនៃរបបផ្តាច់ការពេញលេញហើយ ។ យើងមិនប្រើពាក្យ “ជនផ្តាច់ការ” ទេព្រោះជនផ្តាច់ការតែឯកឯងមិនអាចបង្កើតរបបផ្តាច់ការបានឡើយ ។ វាទាល់តែមានការចូលរួមអំពីសំណាក់អ្នកដែលគោរពស្រឡាញ់លទ្ធិប្រជាធិបតេយ្យភាគខ្លះទើបអាចបង្កើតរបបផ្តាច់ការបាន ។
read moreទាល់ដប់ ទាល់ម្ភៃ តែកុំទាល់គំនិត
ជីវិតគឺជាការរៀនសូត្រដែលមិនអាចចៀសវាងបាន ។ គ្មានព្រំដែនសម្រាប់មនុស្សនៅក្នុង ការរៀនសូត្រចេះដឹងទេ ក៏ប៉ុន្តែគ្មានជនណាម្នាក់អាចរៀនចេះដឹងអ្វីបានដែរប្រសិនណាបើ គេគ្មានចិត្តចង់រៀនសូត្រ ។ នាពេលបច្ចុប្បន្ននេះ ក្តារចុចគ្រឿងកុំព្យូទ័រអាចជួយផ្តល់ ព័ត៌មានគ្រប់បែបយ៉ាងដល់យើងដោយងាយស្រួល ។
read more