All Articles
សុភាវធម៌ក្លាហាន
សម័យឌីហ្ជីថល់ digital era និងស្វ័យប្រវត្តិកម្មចុចប៊ូតុងដែលផ្តល់ព័ត៌មាននិងទទួលបាន សេវាកម្មភ្លាមៗបានជះឥទ្ធិពលនិងជម្រុញមនុស្សទូទៅនៅក្នុងពិភពលោកឲ្យចេញពីគន្លង អត់ធ្មត់នៃពិភពចាស់ទៅចូលក្នុងគន្លងរំពឹងយកទាន់ចិត្តនៃពិភពថ្មីដែលសន្យាផ្តល់លទ្ធផលដោយមិនតម្រូវឲ្យប្រឹងប្រែងច្រើន ។ បើវាយលើក្តារចុចកុំព្យូទ័រផ្តល់ព័ត៌មានរាប់មិនអស់តើចាំបាច់អ្វីនឹងទៅបណ្ណាល័យនាំឲ្យខាតពេល ? បើចុចប៊ូតុងតូចមួយទឹកកាហ្វេវាហូរធ្លាក់ចូលពែងដោយស្វ័យប្រវត្តិ តើចាំបាច់លំបាកបង្កាត់ភ្លើងដាំទឹកធ្វើអ្វី ? ធម្មជាតិមនុស្សគឺចង់រស់នៅដោយស្រណុកសុខស្រួលទំាងផ្លូវកាយនិងផ្លូវចិត្ត និងចៀសវាងការលំបាកដែលមិនចំាបាច់ ។
read moreការពារនីតិរដ្ឋ ឬ រំលំនីតិមាត់?
នៅថ្ងៃពុធទី ១៥ ខែមករា ឆ្នាំ ២០២០ រដ្ឋសភាអាមេរិកនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ គឺពួកដេម៉ូក្រាត បានបោះឆ្នោត ២២៨ ទល់នឹង ១៩៣ សម្លេងសម្រេចបញ្ជូនទៅព្រឹទ្ធសភានៅក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ គឺពួករ៉េពុយប្លីកាំងនូវអត្ថបទចោទប្រកាន់ប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក លោក ដូណាល់ ហ្ចន ត្រាំ Donald John Trump ពីបទ “រំលោភអំណាច” និងបទ “រារាំងការស៊ើបអង្កេតរបស់សភា” (សូមអានសាវតារព័ត៌មាននៅក្នុងអត្ថបទក្រោមចំណងជើងថា “ចន្លោះប្រហោងក្នុងការគិត” ចុះថ្ងៃទី ២២ វិច្ឆិកា ២០១៩ និង “សច្ចាធិដ្ឋាន៖រដ្ឋធម្មនុញ្ញ” ចុះថ្ងៃទី ១១ ធ្នូ ២០១៩ នៅក្នុងគេហទំព័រ “គំនិតខ្មែរ” ) ។
read moreនីតិរដ្ឋ និង នីតិមាត់
ការរៀនអំពីរបៀបរស់របស់មនុស្ស ព្រឹត្តិការណ៍ និងប្រព័ន្ធនយោបាយនៅក្នុងប្រទេសនានាក្នុងពិភពលោកផ្តល់នូវចំណេះដឹង និងបង្ហាញឲ្យយើងយល់ដឹងអំពីរបៀបរស់នៅរបស់យើង ព្រឹត្តិការណ៍ និងប្រព័ន្ធនយោបាយនៅក្នុងប្រទេសយើងផងដែរ ។ ការរៀនអំពីអ្នកដទៃជួយយើងឲ្យយល់និងស្គាល់អំពីខ្លួនយើង ។ ចំណេះដឹងទាំងនេះផ្តល់នូវជម្រើសនិងរបៀបរបបដែលអាចជួយយើងឲ្យដើរឆ្ពោះទៅកាន់វឌ្ឍនភាព ។
read moreបង្កើតមហិច្ឆិតាប្រឆាំងនឹងមហិច្ឆិតា
សួស្តីឆ្នាំថ្មីដល់លោកអ្នកអាននិងស្តាប់ការផ្សាយអត្ថបទខ្ញុំនៅក្នុងនិងនៅក្រៅប្រទេស
កម្ពុជា ។ ឆ្នាំ ២០១៩ បានកន្លងផុតទៅហើយ ។ អ្វីៗដែលបានកើតឡើងហើយមិនអាចលុបចេញបានទេ ។ អត្ថបទខ្ញុំដែលបញ្ចប់ឆ្នាំ ២០១៩ និងស្វាគមន៍ឆ្នាំ ២០២០ បានរំលឹកដល់លោកអ្នកឲ្យសញ្ជឹងគិតអំពីដំបូន្មានជាអនន្តរបស់ព្រះពុទ្ធថា ៖ “កុំរស់នៅក្នុងអតីតកាល កុំសុបិនអំពីអនាគត គួរផ្តោតគំនិតទៅលើបច្ចុប្បន្នកាល” ។
អុំទូកបញ្ច្រាស់ទឹក
នៅឱកាសបុណ្យណូអែលនិងបញ្ចប់ឆ្នាំ ២០១៩ ដែលជាឱកាសស្វាគមន៍ឆ្នាំថ្មី ២០២០ ផងដែរ ខ្ញុំសូមជូនពរដល់លោកអ្នកអាននិងស្តាប់ការផ្សាយអត្ថបទខ្ញុំតាមវិទ្យុខ្មែរពិភពលោកដែលមានចុះផ្សាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ឲ្យបានជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ប្រការ ។
read moreសច្ចាធិដ្ឋាន ៖ រដ្ឋធម្មនុញ្ញ
ការសិក្សាប្រៀបធៀបនូវភាពដូចគ្នាឬស្រដៀងគ្នានិងភាពខុសគ្នាឬផ្ទុយគ្នានៅក្នុងរបៀបរស់របស់មនុស្សនៅក្នុងសង្គមផ្សេងៗគ្នា ព្រមទាំងព្រឹត្តិការណ៍និងប្រព័ន្ធនយោបាយនៃប្រទេសនានានៅក្នុងពិភពលោក ជួយយើងឲ្យយល់អំពីរបៀបរបបរស់នៅ និងអំពីព្រឹត្តិការណ៍និងប្រព័ន្ធនយោបាយនៅជុំវិញខ្លួនយើងផង និងជួយយើងឲ្យយល់អំពីរបៀបរស់នៅរបស់យើង ព្រមទាំងអំពីព្រឹត្តិការណ៍និងប្រព័ន្ធនយោបាយរបស់ប្រទេសយើងផង ។
read moreចន្លោះប្រហោងក្នុងការគិត
ក្នុងរយៈពេល ៣-៤ ថ្ងៃនេះ ខ្ញុំបានអង្គុយមើលទូរទស្សន៍និងស្តាប់ការផ្សាយផ្ទាល់នូវសក្ខីកម្មនៃមន្ត្រីជាន់ខ្ពស់អាមេរិកំាងដែលគណៈកម្មាធិការស៊ើបអង្កេតការណ៍សម្ងាត់របស់រដ្ឋសភាអាមេរិកកោះហៅជាកសិណសាក្សីនៅក្នុងសវនាការចោទប្រកាន់លោកប្រធានាធិបតីដូណាល់ត្រំា ។ នៅយប់ថ្ងៃទី ២០ វិច្ឆិកា ខ្ញុំមើលទូរទស្សន៍និងស្តាប់ការពិភាក្សាតតាំងគ្នារវាងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យអាមេរិករហូតដល់ពាក់កណ្តាលអាធ្រាត្រ ។ ព័ត៌មានជាវត្ថុធាតុនៃការគិត ។ របៀបយើងគិតជាកំណត់នៃអនាគតរបស់យើង ។
read moreមិនទាន់ចប់ទេ!
“អ័ព្ទនៃសង្គ្រាម” ដែលឧត្តមសេនីយ៍ទោជាតិព្រុស្ស៊ី លោក ខារ៍ល វ៉ន ក្លោសឺវិតស៍ Carl von Clausewitz ហៅជាភាសាអាល្លឺម៉ង់នៅក្នុងសតវត្សទី១៩ ថា ណេបែល ដេស ហ្គ្រីហ្គឺស Nebel des Krieges រួមជាមួយនឹងកត្តារំខាននានា (សូមអានអត្ថបទខ្ញុំក្រោមចំណងជើងថា “អថិរអន្តរាគមន៍” ចុះថ្ងៃទី ៥ ខែកញ្ញា ២០១៩ នៅក្នុងគេហទំព័រ “គំនិតខ្មែរ” ) បានរំលឹកខ្ញុំឲ្យចៀសវាងការវិនិច្ឆ័យមុនកាលៈទេសៈក្នុងការប្រកាសបញ្ចប់រឿងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ។ នៅក្នុងជីវិតគ្មានដែលមិនប្រែប្រួលឡើយ ។ នៅក្នុងនយោបាយក៏មិនមានអ្វីដែលទៀងទាត់ដែរ ។
read moreលោក សម រង្ស៊ី ៖ «ត្រៀមខ្លួនលះបង់សេរីភាពនិងជីវិត ដើម្បីផ្តល់ឱកាសឲ្យលទ្ធិប្រជាធិបតេយ្យរស់រានមានជីវិត »
ជំរាបសួរ ខ្ញុំបាទ សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំថ្លែងសារនេះមកកាន់លោកអ្នក
ពីគេហដ្ឋានរបស់ខ្ញុំនៅទីក្រុងប៉ារីសដែលខ្ញុំកំពុងរស់នៅជានិរទេសជន។ ថ្ងៃនេះគឺជាថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩ ។
ចំពោះលោកអ្នកដែលមិនធ្លាប់ស្គាល់ខ្ញុំពីមុនមក ខណៈនេះប្រហែលជាគ្រាទី ១ ហើយក៏ប្រហែលជាគ្រាចុងក្រោយបង្អស់ដែរដែលលោកអ្នកបានឃើញខ្ញុំនៅរស់ជាមនុស្សមានសេរី ។ ចំពោះលោកអ្នកដែលស្គាល់ខ្ញុំ ឱកាសនេះប្រហែលអាចជាឱកាសចុងក្រោយបង្អស់ដែលលោកអ្នកបានឃើញខ្ញុំនៅរស់ជាមនុស្សមានសេរី។
read moreបណ្តុះភាពជាអ្នកដឹកនាំ
ការបណ្តុះបណ្តាលអ្នកដឹកនាំជាកិច្ចការដ៏លំបាកមួយនៅក្នុងសង្គមដែលមានប្រពៃណីនិងបុគ្គលិកលក្ខណៈ personality traits របស់ពលរដ្ឋស្ថិតនៅក្រោមទម្លាប់គ្របគ្រងនៃរបបផ្តាច់ការ ។ គឺទំនៀមទម្លាប់នេះហើយដែលពត់បត់បែនគំនិតនិងអាកប្បកិរិយាខ្មែរអស់កាលរាប់រយឆ្នាំរហូតប្រែក្លាយអត្តចរិតខ្មែរដូចទៅនឹងឆ្អឹងហ្វូស៊ីលដែលផ្តិតជាប់នឹងថ្មមានស្នាមក្រឡៅជាប់ជានិច្ច ។
read more