All Articles
ពីនេះពីនោះ
ខ្ញុំគ្រោងផ្សាយអត្ថបទក្រោមចំណងជើងថា “បណ្តុះភាពជាអ្នកដឹកនាំ” ដែលខ្ញុំឧទ្ទិសដល់អ្នកដឹកនាំកម្ពុជា នៅថ្ងៃនេះ តែខ្ញុំពន្យារការផ្សាយអត្ថបទនោះទៅអាទិត្យក្រោយវិញដើម្បីយកចន្លោះថ្ងៃនេះមកផ្សាយអត្ថបទ “ពីនេះពីនោះ” ។
read moreO Chameleon
ព្រះសម្មាសម្ពុទ្ធបានបង្រៀនមនុស្សជាងពីរពាន់ប្រាំរយឆ្នាំមកហើយថា យើងជាលទ្ធផលនៃគំនិតនិងកម្មដែលយើងបានសាង ។ គំនិត កម្ម និង ផល ដែលយើងសាង បង្កើតចេញជាពិភពមួយដែលយើងចង់បាន ។ ខ្ញុំបានចងក្រងមេរៀននេះជារូបមន្ត “គិត-កម្ម-ផល” ដើម្បីងាយចាំ ។ គេថាគំនិតជាជីតារបស់លទ្ធផល ។ សកម្មភាពជាកូនចៅរបស់គំនិត ។ គឺរបៀបយើងគិតជាជាងចំណេះដឹងដែលកំណត់អនាគតរបស់យើង ។ ការគិតស៊ីជម្រៅច្នៃប្រឌិតជាការចាំបាច់ដើម្បីកសាងអនាគតមួយដ៏ចម្រុងចម្រើន ។
read moreអថិរអន្តរាគមន៍
នៅពីរខែទៀតគឺដល់ថ្ងៃទី៩ខែវិច្ឆិកាដែលជាគម្រោងថ្ងៃលោក សម រង្ស៊ី មេគណបក្សប្រឆំាង និងមន្ត្រីគណបក្សសង្គ្រោះជាតិដែលរស់នៅនិរទេសឯប្រទេសក្រៅនឹងធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកម្ពុជា ។
នៅក្នុងអត្ថបទខ្ញុំក្រោមចំណងជើងថា “ខ្លាំងជាងតោ” (២៧សីហានៅក្នុងគេហទំព័រ “គំនិតខ្មែរ” ) ខ្ញុំបានធ្វើអត្ថាធិប្បាយជូនកាលបរិច្ឆេទនៃប្រវត្តិនយោបាយសង្ខេបកម្ពុជាបង្ហាញ
ទិដ្ឋភាពទូទៅនៃសកម្មភាពគាបសង្កត់របស់របបផ្តាច់ការហ៊ុនសែនដើម្បីបន្តអំណាចផ្តាច់ការរបស់ខ្លួនដោយរុកគួនធ្វើទុក្ខបុកម្នេញអ្នកដឹកនាំនិងសកម្មជនគណបក្សប្រឆាំង ។ សកម្មភាពធ្វើទុក្ខបុកម្នេញនេះបានជម្រុញមេដឹកនាំបក្សប្រឆាំងមួយចំនួនឲ្យនិរទេសខ្លួនទៅរកសន្តិសុខមួយរយៈដើម្បីរង់ចាំឱកាសនិងស្វែងរកមធ្យោបាយប្រយុទ្ធតទៅទៀត ។
ខ្លាំងជាងតោ
បុព្វកថានៃសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សធ្វើនៅទីក្រុងប៉ារីសនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ ដែលត្រូវបានទុក “ជាស្តង់ដាររួមនៃសមិទ្ធិផលសម្រាប់ប្រជាពលរដ្ឋនិងប្រជាជាតិទាំងអស់” បានព្រមានថា ៖ “វាជាការចាំបាច់ណាស់ថាបើមនុស្សមិនត្រូវបានបង្ខំឲ្យប្រើមធ្យោបាយចុងក្រោយដើម្បីបះបោរប្រឆាំងនឹងការជិះជាន់និងការគាបសង្កត់ទេ សិទ្ធិមនុស្សត្រូវតែមានការការពារដោយនីតិរដ្ឋ” ។
read moreដើរដូចទា ស្រែកដូចទា
ជាធម្មតា របបផ្តាច់ការហ៊ុនសែនក៏ដូចជារបបអត្តាធិបតេយ្យដទៃទៀតដែរ តែងចោទប្រកាន់ព័ត៌មានដែលខ្លួនមិនចូលចិត្តថាជាព័ត៌មានមិនពិតនិងជាព័ត៌មានក្លែងក្លាយ fake news ។
មាននិទានខ្លីមួយនិយាយថានៅពេលដែលអ្នកលើកម្រាមដៃមួយទៅចង្អុលចោទអ្នកដទៃម្រាមដៃបីផ្សេងទៀតរបស់អ្នកបានចង្អុលថយក្រោយឆ្ពោះមកកាន់អ្នកវិញខណៈដែលមេដៃអ្នកចង្អុលឡើងលើហាក់ដូចជាស្រែករកព្រះឲ្យមកជួយអ្នកផង ។ នៅក្នុងវិទ្យាសាស្ត្រចិត្តវិទ្យា មានទ្រឹស្តីមួយហៅថា transference ។ Transference និយាយអំពីមនុស្សដែលមួម៉ៅដោយសារហេតុអ្វីមួយក៏បានបញ្ចេញកំហឹងរបស់ខ្លួនទៅលើមនុស្សដទៃ ។ ខ្ញុំធ្លាប់បានសរសេរអំពីរោគនិងជម្ងឺបដិសេធ denial និងចោទប្រកាន់ blame ដែលជារោគនិងជម្ងឺមនុស្សលោកទូទៅ តែដែលខ្មែរយើងត្រូវប្រយ័ត្នព្រោះវាអាចនាំយើងទៅកាន់មរណា ។
read moreព្រះអាទិត្យ ព្រះចន្ទ និង សច្ចៈ
បើយើងយកគំនិតនិងទង្វើដែលយើងធ្លាប់បានអនុវត្តពីម្សិលមិញមកអនុវត្តនៅថ្ងៃនេះ យើងនឹងបានទទួលលទ្ធផលដូចដែលយើងបានទទួលកាលពីម្សិល ។ ការគិតនិងទង្វើ
ដដែលៗមិនផ្តល់លទ្ធផលខុសពីមុនទេ ។ ផ្ទុយទៅវិញ វាបង្កើតជាទម្លាប់ដែលអាចឃុំគ្រងយើងមិនឲ្យផ្តួចផ្តើមអ្វីថ្មី ។ លោក អាល់ប៊ឺត អែនស្តែន Albert Einstein អ្នកប្រាជ្ញរូបវិទ្យាអាមេរិកាំងដើមកំណើតអាល្លឺម៉ង់ដ៏ល្បីឈ្មោះដែលបានទទួលរង្វាន់ណូបែលនៅឆ្នាំ១៩២១ បានហៅមនុស្សដែលធ្វើសកម្មភាពច្រំដែលរួចរំពឹងថានឹងបានទទួលលទ្ធផលខុសៗគ្នាថាជាមនុស្សឆ្កួត ។
ការព្រួយបារម្ភអំពីវត្តមានយោធាចិននៅកម្ពុជា
កាលពីដប់មួយឆ្នាំកន្លងទៅនេះ នៅខែមេសាឆ្នាំ២០០៨ អតីតឧបនាយករដ្ឋមន្ត្រីចិនប៉េកាំង លោក Zhang Gaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយប្រទេសចិន Politburo បានធ្វើជាអធិបតីកិច្ចព្រមព្រៀងលើដីសម្បទានរយៈពេល ៩៩ ឆ្នំាទំហំ ៤៥ ពាន់ហិកតានិង២០%នៃឆ្នេរសមុទ្រកម្ពុជានៅខេត្តកោះកុង រវាងប្រទេសកម្ពុជានិងក្រុមហ៊ុនចិនឈ្មោះ Union Development Group Co., LTD, សរសេរកាត់ខ្លីថា UDG យូឌីហ្ជី ដើម្បីស្ថាបនាគម្រោងទេសចរណ៍យ៉ាងធំមួយហៅថា “រមណីយដ្ឋានតារាសាគរ” ដែលគេថាប្រហែលជាធំបំផុតនៃប្រភេទរបស់វានៅក្នុងពិភពលោក ។ ការងារកាប់ឆ្ការរំលំព្រៃឈើនិងឈូសឆាយដីបានចាប់ផ្តើមតាំងពីឆ្នាំ២០០៨ មកម្ល៉េះ គឺបន្ទាប់ពីកម្ពុជាបានផ្តល់ដីសម្បទាននៅឧទ្យានជាតិបទុមសាគរ Botum Sakor National Park ដែលជាឧទ្យានជាតិធំជាងឧទ្យានឯទៀតនៅកម្ពុជា ទៅឲ្យក្រុមហ៊ុនចិន យូឌីហ្ជី ។ ខ្ញុំសូមជូនរូបភាពពីធីបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា២០១៨ និងរូបភាពផ្សេងៗនៃ “រមណីយដ្ឋានតារាសាគរ” តាមគម្រោងដែលត្រូវផ្តើមការសាងសង់នៅក្នុងឆ្នាំ២០១៩នេះ ។
read moreខ្មោចស្រុកឲ្យដៃទើបខ្មោចព្រៃវាហ៊ាន
នៅក្នុងអត្ថបទខ្ញុំលើកមុន ខ្ញុំបានសរសេរអំពីសភាពការណ៍ធ្ងន់ធ្ងរដែលគំរាមកំហែងអាយុជីវិតប្រទេសកម្ពុជា ហើយខ្ញុំក៏បានអំពាវនាវសូមឲ្យពលរដ្ឋខ្មែរចៀសវាងរោគនិងជម្ងឺរំពឹងលើសកម្មភាពអ្នកដទៃជាជាងធ្វើអ្វីៗដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯង ។ ខ្ញុំបានសរសេររលឹកជាថ្មីថាមានតែការប្រើបញ្ញានិងគំនិតត្រិះរិះពិចារណាស៊ីជម្រៅទេដែលអាចនាំយើងឲ្យទៅរកជោគជ័យក្នុងការដោះស្រាយបញ្ហាតូចធំបាន ។
read moreកុំឲ្យឱកាសល្អរបូតផុតទៅ
រោគរំពឹងផ្អែកទៅលើអ្នកដទៃដើម្បីដោះស្រាយបញ្ហា ជម្ងឺរុំារ៉ៃធ្វើប្រតិកម្មតែទៅតាមអារម្មណ៍និងចិត្តរំជួល ជម្ងឺបដិសេធទទួលខុសត្រូវនិងបន្ទោសអ្នកដទៃ ជម្ងឺឱបក្រសោបទម្លាប់ជាហ្វូងគោទាំងផ្នត់គំនិតទាំងទង្វើ ជារោគនិងជាជម្ងឺធម្មជាតិរបស់មនុស្ស ។ វាមិនមែនជាកម្មសិទ្ធរបស់ខ្មែរទេ ។ ក៏ប៉ុន្តែនៅក្នុងកាលៈទេសៈសព្វថ្ងៃនេះ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់ជាពិសេស ប្រយ័ត្នរោគនិងជម្ងឺទាំងនេះមកញំាញីខ្លួន ព្រោះវាមានលទ្ធភាពជម្រុញថ្ងៃអង្សាឲ្យមកលួចឃ្លាំមើលយើងនៅមាត់ទ្វារចាំឆក់យកជីវិតយើងទៅកាន់មរណា ប្រសិនបើយើងមិនប្រើបញ្ញាមិនប្រើគំនិតត្រិះរិះពិចារណាស៊ីជម្រៅដែលជាមធ្យោបាយតែមួយគត់សម្រាប់ដោះស្រាយបញ្ហាដែលបានរៀបរាប់ខាងលើ ។ សភាពការណ៍បច្ចុប្បន្ននៅកម្ពុជាធ្ងន់ធ្ងរណាស់ ។ ថ្ងៃអង្សាជាវេលាស្លាប់រស់នៅក្នុងអនាគតរបស់យើង ។
read moreខ្មែរអស់ផ្ទះ អស់ដី តើអស់វប្បធម៌ថែមទៀតឬ?
ខ្ញុំមិនបានត្រៀមរៀបរៀងផ្សាយអត្ថបទតាមប្រធានបទដូចចែងនៅថ្ងៃនេះទេ ។ ខ្ញុំមានអត្ថបទមួយផ្សេងទៀត ។ នៅក្នុងអត្ថបទខ្ញុំលើកមុន ខ្ញុំបានសរសេរថាខណៈដែលខ្មែរជេរយួនថាលេបទឹកដីខ្មែរ ចិនបានក្លាយជាម្ចាស់ដីខ្មែរតាមរយៈការទិញឬជួលដីពីខ្មែរនៅស្ទើរគ្រប់ទីកន្លែង ។ លុយចិនធ្លាក់ដល់ដៃខ្មែរស្រួលណាស់ ។
read more