Khmer people’s 1970 revolt

កុបកម្មប្រជាពលរដ្ឋខ្មែរឆ្នាំ១៩៧០

និពន្ធ ដោយបណ្ឌិត ហ្គាហ្វារ ពាងម៉េត ថ្ងៃ ១៨ មីនា ឆ្នាំ ២០១៦

បកប្រែនិងកែសម្រួលដោយ លោក មូលី ធិរិទ្ធ

 

លោកនាយករដ្ឋមន្រ្ដី ហ៊ុនសែន នៅតែនិយាយឥតឈប់ឈរថា ការបំផ្លិចបំផ្លាញអព្យាក្រិត្យ ភាពរបស់ប្រទេសកម្ពុជា សង្គ្រាមក្នុងស្រុក របបខ្មែរក្រហមប្រល័យពូជសាសន៍ ការទម្លាក់គ្រាប់បែកអាមេរិកាំង បេ-៥២ លើប្រទេសកម្ពុជា ជាលទ្ធផលចេញមកពីការធ្វើរដ្ឋ ប្រហារនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ពីសំណាក់ លោក លន់នល់ និង ទ្រង់ សិរីមៈតៈ  ។ ការនិយាយបែបនេះ គឺបំបិទបំបាំងមិនឱ្យប្រជាពលរដ្ឋខ្មែរដឹងពិតប្រាកដ អំពីប្រវត្តិសាស្រ្ត របស់ប្រទេសខ្លួន ។

គោលបំណងរបស់លោកហ៊ុនសែនមានច្រើនយ៉ាង៖

  • បន្សាបឥទិ្ធពលព្រះវីរៈក្សត្រសីហនុនិងក្រុមរាជានិយម
  • ដុតដាលឲ្យមានការមិនទុកចិត្តពីព្រះរាជានិងក្រុមរាជានិយមទៅលើខ្មែរប្រជាធិប

តេយ្យដែលមានគំនិតឯករាជ្យ និងបង្កភាពចលាចលគំនុំពិរោធន៍

  • ទុកប្រជាពលរដ្ឋខ្មែរឲ្យស្ថិតនៅក្នុងភាពល្ងង់ខ្លៅ ដើម្បីឲ្យខ្លួនអាចនៅកាន់ អំណាចតទៅទៀតបានតាមរបៀបទេវរាជ

លោក ស្រី ភាច (១៩៣៨-២០១២) ដែលជាខ្មែរអ្នកកាន់សីល ជាមន្រ្តីជើងចាស់ម្នាក់ ដែលធ្វើការបំរើឲ្យក្រសួងការបរទេសខ្មែរចំនួន ១៦ ឆ្នាំ ។ នៅក្នុងឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៦៨ លោកជានាយការិយាល័យផ្នែកសារព៌តមាននិងព៌តមាន ។ នៅមុនពេលលោកទទួលមរណៈភាព លោកបានសរសេរ ដោយផ្ទាល់ដៃនូវបទនិពន្ធ ពីរច្បាប់ ចោទប្រកាន់លោកហ៊ុនសែនថា បានកែឆ្នៃនិយាយកុហកអំពីប្រវតិ្តសាស្រ្តខ្មែរ ។ លោកបានប្រគល់បទនិពន្ធទាំងពីរច្បាប់នោះឲ្យមកខ្ញុំ ។ ឈឺនៅលើគ្រែ លោកបានខំរំលឹក ខ្ញុំពីកាប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ថា “វត្ថុធាតុបីដែលគេមិនអាចលាក់បាំងបាននោះគឺ ព្រះអាទិត្យ ព្រះច័ន្ទ និងការពិត” ។

នៅថ្ងៃនេះ ខ្ញុំសរសេរអត្ថបទរំលឹកព្រឹត្តការណ៍ថ្ងៃ១៨មីនាឆ្នាំ១៩៧០ ដោយក្ដីរំភើបក្ដុក ក្ដួលក្នុងចិត្តក្រៃលែង ។

ការពិសោធន៍ផ្ទាល់របស់លោក ស្រី ភាច

នៅពេលដែលលោកស្រី Jacqueline Kennedy ធ្វើទស្សនៈកិច្ចនៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៦៧ លោក McArthur និងលោក Faas ដែលអ្នកយកព៌តមាននៃទីភ្នាក់ងារ ព៌តមាន AP ហើយនិងលោក Herndon អ្នកយកព៌តមានរបស់ UPI បានលួចគេចខ្លួន ចេញពីទីក្រុងភ្នំពេញធ្វើដំណើរទៅកាន់ជាយដែនកម្ពុជា-វៀតណាម ហើយបានរកឃើញ ទីជំរកមួយចំនួនរបស់កងទ័ពរៀបរយប្រដាប់អាវុធយៀកកុង- វៀតណាមខាងជើង ឬ VC/NVN នៅតំបន់ មេម៉ត់ ខេត្តកំពង់ចាម ចម្ងាយ ៤ ម៉ែលចូលលើទឺកដីខ្មែរ ។ រាជរដ្ឋាភិបាលខ្មែរបានច្រានចោលរបាយការណ៍ទាំងនោះថាមិនពឹត ។ លោកស្រីភាចបាន ទទួលភារៈកិច្ចអញ្ជើញគណៈកម្មការត្រួតពិនិត្យអន្ដរជាតិ ឬ ICC ធ្វើការស៊ើបអង្កេត ។

ជាទម្លាប់ គេរៀបចំកិច្ចការនានាយ៉ាងឆាប់រហ័ស ។ លោកអភិបាលខេត្តកំពង់ចាម  “បានរៀបចំកិច្ចការ” ជាមួយកងទ័ព VC/NVN ឲ្យចាកចេញពីតំបន់ និងកែប្រែទីជំរកទាំង នោះឲ្យទៅជាជំរំហ្វឹកហ្វឺនរបស់ខ្មែរទៅវិញ ។

លោក ស្រីភាច និងមន្រ្តីយោធាខ្មែរពីររូបទៀតបាននាំគណៈប្រតិភូ ICC (ពីប្រទេស ឥណ្ឌៀ កាណាដា និងប៉ូឡូញ) តាមឧទ្ធម្ភាគចក្រឆ្ពោះទៅកាន់ មេម៉ត់។ បន្ទាប់ពីរកមូលដ្ឋានយោធា VC/NVN មិនឃើញ អ្នកអង្កេតការណ៏ជាតិប៉ូឡូញបានអោបលោក ស្រីភាច ហើយសំដែង ការកោតសរសើរលោកថា “លោកធ្វើកិច្ចការបានល្អចំណាប់ណាស់”។

នៅក្នុងឧបត្តិហេតុមួយទៀត នៅខេត្តរតនៈគីរីនិងមណ្ឌលគីរី លោក ស្រីភាច បានអង្វរករ ស្ថានទូត VC/NVN ឲ្យដកកងទ័ពរៀបរយរបស់ខ្លួនចេញឱ្យផុត មុនពេលគណៈប្រតិភូ ICC ទៅដល់ទីនោះ រួចត្រឡប់ចូលមកវិញចុះបន្ទាប់ពីទស្សនៈកិច្ចនោះចប់សព្វគ្រប់ហើយ ។ ស្ថិតនៅក្នុងការភ្ញាក់ផ្អើលមួយ លោក ស្រីភាច បានរាយការជូនចៅហ្វាយនាយរបស់លោក គឺព្រះអង្គម្ចាស់ ភូរីសារ៉ា រដ្ឋមន្រ្តីក្រសួងការបរទេស ដែលមានការព្រួយបារម្ភយ៉ាងក្រៃ លែងនោះដែរ ។ លោក ស្រីភាច បានរាយការថា “អ្នកតំណាងនៃស្ថានទូតទាំងពីរនោះ បានច្រានចោលការអង្វររបស់ខ្ញុំ ហើយបានប្រាប់ខ្ញុំថាប្រសិនបើខ្ញុំនិងគណៈប្រតិភូ ICC ទៅធ្វើទស្សនៈកិច្ចនោទីនោះ គេនឹងបាញ់មកលើពួកយើងខ្ញុំហើយ“ ។

ការធ្វើឲ្យវិនាសអព្យាក្រិតភាពរបស់ស្រុកខ្មែរ

នៅក្នុងឆ្នាំ ១៩៧០ គេនិយមនិយាយរ៉ាយរ៉ាប់អំពីរដ្ឋប្រហារដែលធ្វើឱ្យវិនាសអព្យាក្រិតភាព របស់ស្រុកខ្មែរ ។  នៅក្នុងឆ្នាំ ១៩៨០ ខ្ញុំបានដាក់បញ្ចូលអត្ថបទពួកកុម្មុនិស្ដន៍ចំនួនពីរច្បាប់ ក្នុងបណ្ដាឯកសារយោងនានាទាំងឡាយទៀត ទៅក្នុងនិកេ្ខបបទថ្នាក់បណ្ឌិតរបស់ខ្ញុំនៅ សាកលមហាវិទ្យាល័យ Michigan និយាយពន្យល់អំពីការបំផ្លិចបំផ្លាញនៃអព្យាក្រិតភាព នោះ ។

សេចក្ដីសង្ខេបសរុបនៃ “ពិធីការ” នៃកិច្ចព្រមព្រៀងសំរាប់ជំនួយយោធាចិនកុម្មុនិស្តន៍ផ្ដល់

ឲ្យស្រុកខ្មែរ ដែលចុះហត្ថលេខានៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ១៩៦៥ ដោយលោក ឧត្ដមសេនីយ លន់នល់ និងលោកឧត្ដមសេនីយចិន Lo Jui-Ching នៃកងទ័ពរំដោះ ប្រជាជនចិន មានចុះផ្សាយនៅក្នុងអត្ថបទរបស់ លោក Chang Hu ក្រោមចំណងជើង “Kung Fei Shen-tou Chien-Pu-Chai Shu Yao” (“ដំណើររឿងត្រូវការចាំបាច់នៃការ ជៀតជ្រៀកកុម្មុនិស្ដន៍ចិនក្នុងប្រទេសកម្ពុជា “) នៅក្នុងព្រឺត្តិប័ត្រ Fei-ching youeh-pao (“ព្រឹតិ្តប័ត្រប្រចាំខែស្ដីពីសំនួរកុម្មុនិស្ដន៍“) ចុះឆ្នាំ១៩៦៩ ៖ “១- ប្រទេសកម្ពុជានឹងអនុញ្ញាត ឲ្យទាហានយួនដើរឆ្លងកាត់និងជ្រកកោននៅក្នុងតំបន់ព្រំប្រទល់ ផ្ដល់ដល់ពួកទាហានយួន ទាំងនោះនូវការការពារប្រសិនណាមានការចាំបាច់ ព្រមទាំងអនុញ្ញាតឲ្យទាហានយួន សាងសង់ទីបញ្ជាការផង ។ ២- ប្រទេសកម្ពុជានឹងអនុញ្ញាតឲ្យសម្ភារៈនានាទាំងឡាយ ដឹកមកពីប្រទេសចិនឆ្លងកាត់ទឹកដីរបស់ខ្លួន ហើយដឹកឆ្ពោះទៅឲ្យពួកទាហានយួន” ។

នៅក្នុងសេចក្ដីប្រកាសព៌តមានរបស់ខ្លួនមួយចុះថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧២ នៅទីក្រុងព្យុងយាំង ប្រទេសកូរ៉េខាងជើង ទីភ្នាក់ងារព៌តមានមជ្ឍឹមបក្សកូរ៉េគ្រប់គ្រង ដោយរដ្ឋបានរាយការអំពីសេចក្តីសារភាពរបស់សម្ដេចសីហនុ ដែលគេផ្សាយថា ព្រះអង្គមានរាជបន្ទូលថាទ្រង់ ”បានសំរេចព្រះហឫទ័យដោយចេតនា “ ផ្ដល់ជំនួយ “៣ យ៉ាងដែលសំខាន់ជាងគេបំផុត“ ទៅឲ្យពួកកុម្មុនិស្ដន៍យួនតាំងតែពីឆ្នាំ ”១៩៦៣” មកម្ល៉េះ ៖

“១- ការផ្គត់ផ្គង់ខាងអង្ករ ត្រីងៀត និងថ្នាំសង្កូវ ។ល។ ទៅឲ្យពួកទាហានរបស់

(រណសិរ្សជាតិរំដោះវៀតណាមខាងត្បូង NLF) តាមផ្លូវការ (ស៊ីក) ជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយជាមួយប្រទេសយួន ដោយមិនគិតរាប់បញ្ចូលនូវអំណោយជាមិត្តភាព

និងភាតរភាពរបស់អង្គការជាតិខ្មែរនៃជំនួយជួយសង្រ្គោះគ្នាទៅវិញទៅមក ដែលមាន

ខ្ញុំ (សីហនុ) ជាប្រធាន ២- ផ្ដល់ការអនុញ្ញាត្តិសំងាត់ឲ្យសាងសង់មូលដ្ឋានតូចៗ នៅលើទឹកដីខ្មែរនៅតាមតំបន់ព្រំដែនសំរាប់ពួកទាហាន NLF សំរាកកាយនិងថែទាំមើល ទាហានដែលមានរបួស ៣- ផ្ដល់ការចេញចូលដោយសេរីតាមកំពង់ផែព្រះសីហនុ ចំពោះកប៉ាល់នានាទាំងឡាយណាដែលមកពីប្រទេសសង្គមនិយម (ជាពិសេសប្រទេសចិន) ដែលដឹកជញ្ជូនគ្រឿងអាវុធនិងសម្ភារៈយោធាទៅឲ្យ NLF ហើយព្រមទាំងដឹកជញ្ជូនជំនួយ ជាអាវុធនិងសម្ភារៈនានាតាមឡានធំៗរបស់កងខេមរភូមិន្ទពីក្រុងព្រះសីហនុទៅទល់ដែន

ខ្មែរ-វៀតណាមខាងត្បូង។”

ស្ថានការណ៍នៅតាមព្រំដែន

នៅក្នុងពេលនោះ អ្នកតំណាងរាស្ត្រខ្មែរបានប្រាប់ទៅសភាជាតិថា មានអ្នកភូមិខ្មែរដែលរស់ នៅក្នុងតំបន់ខ្លះដែលគេបោះឆ្នោតត្រូវតែកាន់ ”លិខិតបើកផ្លូវ “ របស់ VC/NVN ទើបអាច ធ្វើដំណើរទៅមកបាន ។ នៅក្នុងឆ្នាំ ១៩៦៩ លោកនាយករដ្ឋមន្រ្ដី លន់នល់ ក៏បានត្រូវគេ បាញ់មកលើ នៅឱកាសលោកធ្វើដំណើរត្រួតពិនិត្យនៅតំបន់ទិសឦសាននៃប្រទេស

កម្ពុជា ។ កងឯកភាពយោធានានាទាំងឡាយក៏បានរាយការថា គេក៏បានទទួលការពួន ស្ទាក់វាយដែរ ។

នៅដើមខែមីនាឆ្នាំ១៩៧០ កងទ័ពរៀបរយប្រដាប់អាវុធរបស់ VC/NVN បានកាន់កាប់មួយ ភាគឬពេញទាំងអស់លើផ្ទៃដីចំនួនប្រហែល ៣ ពាន់ ៥ រយគីឡូម៉ែត្រក្រឡានៃទឹកដីខ្មែរ ដែលលាតសន្ធឹងពី ខេត្តរតនគីរី នៅទិសឦសានទៅ ខេត្តមណ្ឌលគីរី ក្រចេះ កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្ដាល តាកែវ កំពត ទៅទិសខាងត្បូងរហូតដល់ឈូងសមុត្រ ។

ពីដំបូងឡើយ នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ១៩៧០ មានប្រជាពលរដ្ឋខ្មែរនៅខេត្តស្វាយរៀងបាន ប្រើគ្រឿងអាវុធវាយប្រហារបុគ្គលណាដែលគេសង្ស័យថាបានជួយឩបត្ថម្ភដល់ពួក VC/NVN ។ ភាពឆេវឆាវក្ដុងក្ដាំងពេញដោយកំហឹងក៏បានរាលដាលនៅទូទាំងប្រទេស ។ នៅថ្ងៃទី ១១ ខែមីនា ក្រុមអ្នកតវ៉ាប្រឆាំងបានបើកការវាយប្រហារទៅលើអាគារនានារបស់ ស្ថានទូត VC/NVN នៅក្នុងទីក្រុងភ្នំពេញ ។

យ៉ាងញាប់ដៃជើង លោក លន់នល់ បានផ្ញើទូរលេខចំនួន៧ ទៅថ្វាយសម្ដេចសីហនុ ដែលគង់នៅបរទេស ដើម្បីពន្យល់ថ្វាយអំពីព្រឹត្តការណ៍នានាទាំងឡាយ ព្រមទាំងស្នើសុំ  បញ្ជូនបេសកជនពីររូបដើម្បីជួបព្រះអង្គ តែដំណើរការនេះពុំបានការឡើយ ។

ពាក្យសំដីខឹងច្រឡោតរបស់ព្រះអង្គសន្យាថានឹងដោះស្រាយជាមួយ “ក្រុមក្បត់មួយក្ដាប់“ បានធ្លាយលេចឮទៅដល់ទីក្រុងភ្នំពេញ ។ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ សភាជាតិ និងក្រុមប្រឹក្សាព្រះរាជាណាចក្របានជួបជុំគ្នាក្នុងសម័យពេញអង្គមួយ ហើយបានបោះ ឆ្នោតជាឯកច្ឆន្ទដកហូតមុខងាររបស់សម្ដេច នរោត្ដម សីហនុ ចេញពីថានៈជាព្រះ ប្រមុខរដ្ឋខ្មែរ ។ នៅថ្ងៃទី ២៣ ខែមីនា សម្ដេច សីហនុ បានស្រែកប្រកូកតាមវិទ្យុឲ្យ មានការបះបោរប្រឆាំងនឹងអាជ្ញាធរកំពុងកាន់អំណាច ។

តាមរយៈកម្មវិធី Power Point ខ្ញុំបានរៀបចំឯកសារមួយបង្ហោះតាមអាសយដ្ឋាន

(https://www.youtube.com/watch?v=lR0tRn_mpp0)  ផ្ដល់ជូននូវប្រវត្តិសាស្រ្ដ ខ្មែរជាសង្ខេបអមដោយរូបភាពនិងចំរៀងនានាទាំងឡាយ ។ ខ្ញុំបានដាក់បញ្ចូលរូបថត ខេមរៈជនខ្មែរទាំងប្រុសទាំងស្រី ដែលបានរួមគ្នាដើរហែរជាក្បួនប្រឆាំងនឹងការឈ្លាន ពានកាន់កាប់ស្រុកខ្មែរពីសំណាក់ពួក VC/NVN ។ រូបខ្ញុំផ្ទាល់ ខ្ញុំបានដកខ្លួនមួយឆមាស ពីសាកលមមហាវិទ្យាល័យ ហើយខ្មុំក៏បានទៅចូលរួមជាមួយបងប្អូនរួមជាតិខ្មែរ ដែលនៅតស៊ូលើសមរភូមិ ស្អាង និង តាំងគោកផងដែរ ។ ការស្រែកទាមទាររបស់ប្រជាពល រដ្ឋខ្មែរឲ្យមានការកែប្រែផ្លាស់ប្ដូរក្នុងឆ្នាំ ១៩៧០ មិនមែនបានកើតមានឡើងដោយរដ្ឋប្រហារ អ្វីនោះឡើយ ហើយក៏មិនមែនបានកើតមានឡើងដោយគ្មានហេតុបង្ករៀងរាប់ឆ្នាំយូរ មកហើយនោះដែរ ។

 

អំពីអ្នកនិពន្ធ៖

លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតនាយរងអគ្គសេនាធិការនៃកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ បានបង្រៀនវិទ្យាសាស្រ្ដនយោបាយនៅសាកលមហាវិទ្យាល័យកោះ Guam អស់រយៈពេល១៣ឆ្នាំ ។ លោកបានចូលនិវត្តិតាំងតែពីឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡិចត្រូនិច (e-mail) peangmeth@gmail.com