Kumnit Khmer

The Role of the Individual in Affecting Political Development in Cambodia

This website is about ideas, specifically about ideas related to political development, education, and the impact of societal culture.  The ideas expressed are my own, cultivated over many years as a political operative during Cambodia’s tumultuous recent history, and as an academician.

Young compatriots who are working to bring democracy to Cambodia have urged that a compilation of my writing be made available.  That has been my inspiration and the greatest compliment I could receive.  My head and my heart are with them.

តួនាទីរបស់បុគ្គល
ក្នុងការជំរុញការអភិវឌ្ឍន៍នយោបាយនៅប្រទេសខ្មែរ

គេហទំព័រនេះគឺនិយាយអំពីគំនិត ជាពិសេសអំពីគំនិតដែលទាក់ទងនឹងការអភិវឌ្ឍន៍នយោបាយ ការអប់រំ និងឥទ្ធិពលនៃវប្បធម៌សង្គម ។ គំនិតដែលបានបញ្ចេញក្នុងអត្ថបទនានាជាគំនិតរបស់ខ្ញុំផ្ទាល់ដែលត្រូវបានដាំដុះក្នុងរយៈពេលជាច្រើនឆ្នាំក្នុងឋានៈខ្ញុំជាសកម្មជននយោបាយម្នាក់ក្នុងអំឡុងប្រវត្ដិសាស្ដ្រពោរពេញដោយភាពច្របូកច្របល់នៃប្រទេសខ្មែរ និងជាសមាជិកបណ្ឌិតសភាមួយរូប។

មានបងប្អូនរួមជាតិខ្មែរវ័យក្មេងដែលកំពុងធ្វើការដើម្បីនាំលទ្ធិប្រជាធិបតេយ្យមកប្រទេសខ្មែរបានណែនាំខ្ញុំឱ្យចងក្រងទុកមួយដុំនូវអត្ថបទនានាដែលខ្ញុំបានសរសេរ ដើម្បីឱ្យគេអាចអានបានផង ។ នោះហើយគឺជាការបំផុសគំនិត និងជាការសរសើរដ៏ធំមួយដែលខ្ញុំអាចទទួលបាន ។ ខួរក្បាលខ្ញុំនិងដួងចិត្តខ្ញុំបានដោតភ្ជាប់នៅជាមួយអ្នកផងទាំងឡាយ ។

Gaffar Peang-Meth was born in 1944 at Phum Russey Keo, a suburb of Phnom Penh. He was schooled in Cambodia and received a Master’s Degree in government from Georgetown University in 1969.  Peang-Meth earned his Doctor of Philosophy degree in Comparative Government and Politics of Southeast Asia from the University of Michigan (1980).

Latest Articles

March 2018

វានៅមិនទាន់បានចប់ទេ

វាមានពាក្យមួយឃ្លារបស់លោក Yogi Berra អ្នកចាប់បាល់ដ៏អស្ចារ្យម្នាក់នៅក្នុងប្រវត្តិសាស្ត្រ កីឡា បេស្បល វាយកូនបាល់នឹងដំបង ដែលអ្នកផងទាំងពួងគេនិយមយកមកប្រើនៅពេល សន្ទនាគ្នា ៖ ល្បែងកីឡា «វានៅមិនទាន់បានចប់ទេលុះត្រាណាតែដល់ពេលវាចប់» ឬ «It ain’t over till it’s over» ។

 

ប្រឆាំងនឹងរបបផ្តាច់ការ

ប្រឆាំងនឹងរបបផ្តាច់ការ និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ខ្ញុំបានសរសេរក្នុងអត្ថបទចុះថ្ងៃទី១២ ខែកម្ភៈ ក្រោមចំណងជើង «ដំណើរឆ្ពោះទៅថ្ងៃអង្សា» ថា បើយោងតាមគន្លងផ្លូវនយោបាយនៅកម្ពុជា ឆ្នាំ២០១៨នេះអាចជាឆ្នាំដែលចាប់ផ្តើម...

February 2018

ដប់ប្រាំបួន-ប៉ែតសិបបួន

សៀវភៅជាភាសាខ្មែរក្រោមចំណងជើងថា «ស្ថានការណ៍នយោបាយនៅកម្ពុជា “ការពង្រឹងនីតិរដ្ឋនិងដំណើរការលិទ្ធិប្រជាធិបតេយ្យ” » និងឯកសារជាភាសាអង់គ្លេស «CAMBODIA Stability and Development First» ដែលរបបគ្រប់គ្រងភ្នំពេញបានចេញ ផ្សាយនៅក្នុងខែកុម្ភៈនេះ បានទាញអារម្មណ៍របស់ខ្ញុំឆ្ពោះទៅប្រលោមលោក Nineteen Eighty-Four ឬ «ដប់ប្រាំបួន-ប៉ែតសិបបួន» ដែលបាននិពន្ធឡើងដោយអ្នករិះគន់ជាតិ អង់គ្លេសម្នាក់ឈ្មោះលោក ហ្ចរ៍ច អ័រវែល George Orwell (១៩០៣-១៩៥០) ដែលមាន ឈ្មោះដើមជា អេរិក អាធ័រ ប្លែរ Eric Arthur Blair ។

 

ដំណើរឆ្ពោះទៅថ្ងៃអង្សា

ដំណើរឆ្ពោះទៅថ្ងៃអង្សា និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ អតីតមេបញ្ជាការខ្មែរក្រហមហ៊ុនសែនដែលបានរត់ចូលយួនហាណូយនៅឆ្នាំ១៩៧៧ បានខំធ្វើធម្មានុរូបកម្មឱ្យកងទ័ពរៀបរយយៀកណាមកុម្មុយនិស្តជាងមួយសែននាក់ឆ្លងព្រំដែនប្រទេសខ្មែរនៅខែធ្នូ១៩៧៨...

January 2018

សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស

«ច្បាប់អន្តរជាតិ» ជាចង្កោមសំណុំនៃច្បាប់ទម្លាប់ដែលប្រទេសផងទាំងពួងក្នុងលោកទទួលស្គាល់ ថាជាច្បាប់ទម្លាប់ដែលចងប្រជាជាតិនានានៅក្នុងការទំនាក់ទំនងនៅលើឆាកនយោបាយសកល ។ នៅក្នុងចំណោមប្រភព ៤ ដែលផ្តល់កំណើតដល់ «ច្បាប់អន្តរជាតិ» ប្រភពដែលសំខាន់ជាងគេគឺ     «កិច្ចព្រមព្រៀងអន្តរជាតិ» ។

 

ថ្ងៃទី៧មករា គឺជាថ្ងៃដ៏អាក្រក់និងសោកសៅមួយ

ថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៨ គឺជាខួបលើកទី ៣៩ នៃការកាន់កាប់រាជធានីភ្នំពេញដោយ កងទ័ពរៀបរយនៃប្រទេសយៀកណាម ។ ព្រឹត្តិការណ៍នោះបានបង្កើតជាភាពចម្រូង ចម្រាសមួយដែលបន្តឱ្យមានការពិភាក្សាមិនចប់មិនហើយរហូតមកដល់ថ្ងៃនេះអំពីផល វិបាកដែលបានកើតមានឡើង ។ ក្នុងរយៈពេលតែ១៤ថ្ងៃ ពោលគឺចាប់ពីរាត្រីបុណ្យណូអែលឆ្នាំ១៩៧៨ ជាពេលកត់សំគាល់ កងទ័ពហាណូយដែលគាំទ្រដោយយន្ដហោះច្រើនគ្រឿងបានធ្វើចលនាដូចរន្ទះវាយលុក